Van Gaal ថា​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ សំខាន់​ជាង​ជ័យ​ជម្នះ

Van Gaal ថា​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ សំខាន់​ជាង​ជ័យ​ជម្នះ

Louis van Gaal អ្នកចាត់ការ​ក្រុម​ Manchester United ​យល់​​ថា ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ល្អ គឺ​សំខាន់​​ជាង​​ការ​ទទួល​បាន​ជ័យ​ជម្នះ។

 

Van Gaal ថា​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ សំខាន់​ជាង​ជ័យ​ជម្នះ Van Gaal ថា​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ សំខាន់​ជាង​ជ័យ​ជម្នះ

 

​អតីត​​អ្នកចាត់ការ​ក្រុម​ Bayern Munich, Barcelona និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហូឡង់​រូប​នេះ ​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​លោក ដែល​មាន​ចំណង​ជើង​ថា “My Vision” កាល​ឆ្នាំ​២០០៩​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់ ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​ស្រលាញ់​របៀប​លេង​របស់​ក្រុម ជា​ជាង​ជ័យ​ជម្នះ​ទៅ​ទៀត”។

 

ប្រយោគ​មួយ​ឃ្លា​នេះ មាន​អ្នក​គាំទ្រ​ខ្លះ ហើយ​ក៏​មាន​អ្នក​មិន​គាំទ្រ​នោះ​ដែរ។ ដោយ​ឡែក​ បច្ចុប្បន្ន​នេះ លោក Van Gaal កំពុង​រង​សម្ពាធ​ជា​ខ្លាំង​នៅ​ Old Trafford ហើយ​កៅអី​របស់​លោក ក៏​ទំនង​ជាង​របូត​នៅ​មុន​ចប់​រដូវ​កាល​ថែម​ទៀត​ផង បើ​យោង​តាម​ពាក្យ​ចចាមអារ៉ាម​ថ្មី​ចុង​ក្រោយ។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​លើក​ឡើង​នេះ?

 

-ចុចអាន៖ មួយ​ឃ្លា​របស់ Cantona មាន​តម្លៃ​ធំធេង​សម្រាប់​ការ​គាំទ្រ​បាល់ទាត់

 

​​ដោយ៖ វិន ជីវ័ន្ត

  • Van Gaal ថា​ពេល​ខ្លះ​ទម្រង់​លេង​របស់​ក្រុម​ សំខាន់​ជាង​ជ័យ​ជម្នះ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/17  Category:កីឡា