វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​


វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​

ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ត្រជាក់​រថយន្ត​អាច​ជា​រឿង​ដ៏​ងាយ​ស្រួល​មួយ​ដោយ​គ្រាន់​តែ​ចុច​ឬ​មួល​​ប៊ូតុង​ដើម្បី​បិទ​/បើក ប៉ុន្តែ​វា​មិន​មែន​ជា​វិធី​ដ៏​ត្រឹម​ត្រូវ​ទាំង​ស្រុង​មួយ​ក្នុង​ការ​ប្រើ​ប្រាស់​នោះ​ឡើយ។

 

វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​

 

 

ខាង​ក្រោម​ទើប​ជា​ការ​ប្រើ​ប្រាស់​ដ៏​ត្រឹម​ត្រូវ​ដែល​ដក់​ស្រង់​ចេញ​ពី​វិបសាយ​រថយន្ត​ AutoEvolution៖

 

​១. ចាប់​ផ្ដើម​ដោយ​ចំណុច​មូលដ្ឋាន​ជា​មុន

 

ជំហាន​ដំបូង​​អាច​ជួយ​បន្ធូរ​បន្ថយ​លើ​ការ​​បំពេញ​កិច្ចការ​របស់​ម៉ាស៊ីន​ត្រជាក់​បាន​នោះ ​គឺ​ចត​រថយន្ត​​នៅ​​កន្លែង​មាន​ម្លប់។ ការ​ធ្វើ​ដូច​នេះ​ជួយ​បន្ថយ​កម្ដៅ​រថយន្ត​ឲ្យ​នៅ​ទាប​ទោះ​បី​ជា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ក្ដី​ ហេតុ​នេះ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​នឹង​មិន​ធ្វើ​ការ​ខ្លាំង​នៅ​ពេល​បញ្ឆេះ​រថយន្ត​នោះ​ឡើយ។ ប្រសិន​បើ​ទីតាំង​ចត​ពិបាក​រក​កន្លែង​ម្លប់​អ្នក​អាច​​យក​របាំង​​បាំង​ពន្លឺ​ថ្ងៃ​ ដើម្បី​គ្រប​លើ​កញ្ចក់​រថយន្ត​ដែល​អាច​ជួយ​ទប់​កម្ដៅ​បាន​មួយ​កម្រិត។

 

វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​

 

ករណី​ដែល​អ្នក​មិន​អាច​អនុវត្ត​វិធី​ទាំង​ពីរ​ខាង​លើ​បាន​ សាក​ល្បង​វិធី​​មួយ​ទៀត​គឺ​​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​រថយន្ត​មុន​នឹង​បើក​ម៉ាស៊ីន​ត្រជាក់។ វិធីសាស្ត្រ​គឺ​ងាយ​បំផុត​គឺ​គ្រាន់​តែ​ចំហ​បង្អួត​រថយន្ត​ រួច​​បញ្ឆេះ​ម៉ាស៊ីន​ធ្វើ​ដំណើរ​ទៅ​មុខ​បន្តិច​ បន្ទាប់​មក​បត់​ចង្កូត​៩០​ដឺក្រេ​ ដើម្បី​ឲ្យ​ផ្នែក​ម្ខាង​នៃ​រថយន្ត​បញ្ចេញ​ខ្យល់​ក្ដៅ​ និង​ម្ខាង​ទៀត​ស្រូប​យក​ខ្យល់​ត្រជាក់។

 

២. បើក​ម៉ាស៊ីន​ត្រជាក់​ដំបូង​ដោយ​ជ្រើស​យក​កម្រិត​ទាប​បំផុត​

 

វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​

 

អ្នក​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់​ដំបូង​ដោយ​កំណត់​នៅ​ចំណុច​ត្រជាក់​ខ្លាំង​ភ្លាមៗ​នោះ​ឡើយ​ ពោល​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ទាប​ជា​មុន​សិន។ ចំពោះ​រថយន្ត​មួយ​ចំនួន​មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​អូតូម៉ាទិច​ ដោយ​វា​នឹង​ចាប់​ផ្ដើម​ពី​ចំណុច​ទាប​ រួច​ទើប​បន្ថែម​កម្រិត​របស់​វា​តាម​ដំណើរ។

 

៣. ប្រើ​ប្រាស់​ Recirculation Mode ជាប់​ជានិច្ច

 

វិធី​ដ៏​ត្រឹម​ត្រូវ​​​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​រថយន្ត​

ប៊ូតុង​ទីមួយ Recirculation Mode

 

ប្រសិន​បើ​អាកាសធាតុ​ខាង​ក្រៅ​មាន​សភាព​ក្ដៅ​ខ្លាំង​ អ្នក​ត្រូវ​ប្រើ​ប្រាស់​ Recirculation Mode ជាប់​ជានិច្ច។ Mode នេះ​វា​នឹង​កំណត់​មិន​ឲ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​បូម​ខ្យល់​ពី​ខាង​ក្រៅ​មក​ប្រើ​ប្រាស់​ឡើយ​ ដោយ​ប្រើ​ប្រាស់​តែ​ខ្យល់​ក្នុង​រថយន្ត​ប៉ុណ្ណោះ។

 

៤. បិទ​ម៉ាស៊ីន​ត្រជាក់​មុន​ពន្លត់​ម៉ាស៊ីន​រថយន្ត

​​​ពេល​ទៅ​ដល់​គោល​ដៅ​ពុំគួរ​ពន្លត់​ម៉ាស៊ីន​ភ្លាមៗ​ឡើយ​ ព្រោះ​អាច​បង្កើត​ជា​ការ​ឆ្លង​ភ្លើង​​នៅ​ក្នុង​គ្រឿង​បន្លាស់​​ម៉ាស៊ីន​ត្រជាក់​បាន ពោល​គួរ​បិទ​ម៉ាស៊ីន​ត្រជាក់​មុន​ពន្លត់​ម៉ាស៊ីន​រថយន្ត។

 

៥. ការ​ពារ​ប្រសើរ​ជាង​ព្យាបាល​​

​​​ត្រូវ​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ឲ្យ​បាន​ទៀត​ទាត់​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នៅ​យានដ្ឋាន​រថយន្ត​ដែល​អ្នក​បាន​ទៅ។ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​​អ្នក​គួរ​ឲ្យ​​គេ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ចូល​ទៅ​ក្នុង​បំពង់​ និង​រន្ធ​​បញ្ចេញ​ខ្យល់​នៃ​ម៉ាស៊ីន​ត្រជាក់​​​រថយន្ត​របស់​អ្នក៕​​
​​​​​​

 

ចុច​អាន៖ បើ​​គ្មាន​សៀវភៅ​ Car Owner’s Manual អាច​រក​បាន​នៅ​ទី​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​