មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

ទស្សនិកជន​ដែល​និយម​តាមដាន​​ព័ត៌មាន​សិល្បៈ​​ប្រហែល​ជា​បាន​ដឹង​ហើយ កាល​ពី​​ថ្ងៃ​ទី១៤ ខែ ​កុម្ភៈ ឆ្នាំ ២០១៦ ត្រូវ​ជា​ទិវា​​បុណ្យ​នៃ​ក្ដី​ស្រលាញ់  លោក  ឆាយ វីរៈយុទ្ធ បាន​ទៅ​បរិច្ចាគ​ឈាម​របស់​ខ្លួន​ជូន​ដល់ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ត្រូវ​ការ​ឈាម​​​បន្ទាន់។ ក្រៅ​ពី​ដំណឹង​​នេះ ​ទស្សនិកជន​មាន​ដឹង​ថា ឈាម លោក  ឆាយ វីរៈយុទ្ធ ​ជា​ប្រភេទ​ឈាម​អ្វី​ទេ?

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 

លោក  ឆាយ វីរៈយុទ្ធ មិន​បាន​លាក់បាំង​​ប្រភេទ​ឈាម​របស់​ខ្លួន​ឡើយ ដោយ​លោក​បាន​ប្រាប់​​ថា ឈាម​របស់​​ខ្លួនជា​​ប្រភេទ​ឈាម​​ក្រុម “A”។ តាម​ការ​លើក​ឡើង​របស់​គ្រូពេទ្យ​ដែល​​ជា​អ្នក​​បូម​ឈាម របស់ លោក  ឆាយ វីរៈយុទ្ធ បាន​ពន្យល់​ថា មនុស្ស​ដែល​មាន​ ប្រភេទ​ឈាម​​ក្រុម “A” ​នេះ គឺ​ជា​មនុស្ស​ក្លាហាន ហើយ​មាន​​ទឹក​ចិត្ត​ល្អ។  លោក ឆាយ វីរៈយុទ្ធ សើច​ស្ទើរ​បិទមាត់​មិន​ជិត នៅ​ពេល​លឺ​​សំដី គ្រូពេទ្យ​សរសើរ​ដូច​នេះ។

 

 

តារា​ចម្រៀង​របស់​​ផលិតកម្ម​សាន់ដេ​​ម្នាក់​នេះ ​បាន​លើក​ឡើង​​ថា នេះ​ជា​លើក​ទី២​ហើយ​ដែល​​​ខ្លួន​បាន​ធ្វើ​ការ​បរិច្ចាគ​ឈាម ដោយ​កាល​លើក​ទី១ លោក​បាន​ធ្វើ​តាំង​ពី​ខ្លួន​មិន​ទាន់​បោះជំហាន​ចូល​សិល្បៈ។

 

លោក  ឆាយ វីរៈយុទ្ធ ថ្លែង​​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ​​សុខភាព​របស់​​ខ្លួន​ល្អ ហើយ​មាន​ពេល​វេលា​គ្រប់គ្រាន់ នោះ​លោក​នឹង​បន្ត​មក​បរិច្ចាគ​ឈាម​​ជា​បន្ត​បន្ទាប់​ថែម​ទៀត៕

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 

មាន​ដឹង ឆាយ វីរៈយុទ្ធ ឈាម​ប្រភេទ​អ្វី​ទេ ?

 

 


អត្ថបទ៖ ខុត សីហា

រូបថត៖ ទូរសព្ទដៃ