​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ


​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

​​រដ្ឋាភិបាល​ហ្វីលីពីន ​បាន​យល់​ព្រម​​ដាក់​លក់​​​​ដេញ​ថ្លៃ​​គ្រឿង​​​អលង្ការ​​​ប្រមូល​បាន​​ពី​អតីត​មេដឹកនាំ​ផ្ដាច់ការ Ferdinand Marcos ​ដែល​អ្នក​ជំនាញ​អន្តរជាតិ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​យ៉ាង​តិច ២១​លាន​ដុល្លារ​អាមេរិក នេះ​បើ​តាម​មន្ត្រី​​​និយាយ​​នៅ​ថ្ងៃច័ន្ទ​ម្សិលមិញ។

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

​​

គ្រឿង​អលង្ការ​​ទាំង​នេះ ​ត្រូវ​រឹប​អូស​បាន​ ពេល​​ដែល​លោក Marcos និង​​ក្រុម​គ្រួសារ​លោក​បាន​​រត់​ចេញ​ពី​ហ្វីលីពីន​​ ​ទៅ​កោះ​ហាវ៉ៃ ​ក្នុង​ឆ្នាំ ១៩៨៦ ​ក្រោយ​​ប្រជាជន​ងើប​បះបោរ​ប្រឆាំង​​​ទម្លាក់​ពី​អំណាច​​​ដែល​កាន់​កាប់​រយៈ​ពេល​ជាង ២ទសវត្ស​​។

 

​​គ្រឿង​អលង្ការ​​​ពិសេស​ៗ រួម​មាន​​គ្រាប់​ពេជ្រ​​ពណ៌ស្វាយ​ទំហំ ២៥ការ៉ាត់ ​ទំនង​កែ​ច្នៃ​ក្នុង​សតវត្ស​ទី ១៨​ តម្លៃ​យ៉ាង​តិច ៥លាន​ដុល្លារ និង​ខ្សែក​ដាំ​ពេជ្រ​ជា​ច្រើន​ទៀត​តម្លៃ​ចាប់​ពី ៣ ទៅ​ ៥ម៉ឺនដុល្លារ។

 

​គ្រួសារ​របស់ Marcos ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​ ទទួល​​បាន​ទ្រព្យ​​​​​​កខ្វក់​​​រាប់​ពាន់​លាន​ដុល្លារ ពី​អ្នក​រកស៊ី​ខុស​ច្បាប់ និង​ជំនួយ​បរទេស​។ ពេល​​នេះ​ អ្នក​ស្រី Marcos ​​អាយុ ៨៦ឆ្នាំ ដែល​មាន​ប្ដី​ជា​មេដឹកនាំ​ខាង​លើ ​ស្លាប់​​ក្នុង​ឆ្នាំ ១៩៨៩​ ជា​និរទេស​ជន ​បាន​​សន្យា​​​ទាមទារ​​​យក​ទ្រព្យ​សម្បត្តិ​ដែល​រឹប​អូស​មក​វិញ។

 

​ពួក​គេ​ក៏​​មាន​កូន​ប្រុស​ម្នាក់​​ជា​សមាជិក​ព្រឹទ្ធសភា​ ឈ្មោះ Ferdinand Junior ​ដែល​កំពុង​ឈរ​ឈ្មោះ​​ជា​​​អនុប្រធាន​ព្រឹទ្ធសភា​​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​ឧសភា​ ខាង​មុខ​ដែរ​។

 

​​ប្រធាន​គណៈកម្មការ​ ​Good Government ចាត់​ចែង​ខាង​ទ្រព្យ​សម្បត្តិ​ខាង​លើ លោក​​ Andrew de Castro ​​ និយាយ​ថា​​ ខាង​លោក​​នឹង​​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​​ជា​សាធារណៈ​​​ មុន​ពេល​​បញ្ចប់​​​អាណត្តិ​ប្រធានាធិបតី​បច្ចុប្បន្ន Benigno Aquino III ​នៅ​ខែ​មិថុនា​ឆាប់​ៗ​នេះ។ ​បច្ចុប្បន្ន​ គ្រឿង​អលង្ការ​ទាំង​នេះ ​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ធនាគារ​ជាតិ​ហ្វីលីពីន៕

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

 

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

 

​ហ្វីលីពីន​ នឹង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​​អតីត​មេដឹកនាំ​ផ្ដាច់ការ​តម្លៃ ២១លាន​ដុល្លារ

 

 

ចុចអាន៖ ពេជ្រ​មួយ​គ្រាប់​ដាក់​ដេញ​ថ្លៃ​ត្រឹម​៣នាទី បាន​​ជាង​២០លាន​ដុល្លារ

ចុចអាន៖ ប្រទះ​ឃើញ​សរសៃ​​មាស​អាយុកាល​រាប់​ពាន់​ឆ្នាំ​នៅ​​ដាណឺម៉ាក

ចុចអាន៖ ប្រុស​ដូច​គ្នា​រៀបការ​​ ផ្ដល់​ជំនូន​​លុយ​សុទ្ធ​ជិត​៣​ម៉ឺន​ដុល្លារ និង​គ្រឿង​មាស​មួយ​ចំនួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Yahoo News