អ្នកបើករថយន្ត ដឹកដីម្នាក់ ត្រូវរថយន្តដឹកដីដូចគ្នា បើកថយក្រោយ កិនស្លាប់

កណ្តាល៖ បុរសជាអ្នកបើកបរ រថយន្តដឹកដីម្នាក់ ត្រូវបានរថយន្តដឹកដី មួយគ្រឿងទៀត ថយក្រោយកិនស្លាប់ នៅម៉ោងប្រមាណ ១៧៖១០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចរណ្តៅដី របស់ឈ្មោះដាញ់ សុផល ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាលស្រុកស្វាយ ខេត្តកណ្តាល។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ិន ទូច ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិខ្នាតី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងជីកដី ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរបើករថយន្តដឹកដី។ ឯជនបង្ក ឈ្មោះ ហៅ សិលា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅកន្លែងជីកដី ដូចជនរងគ្រោះដែរ។ 

មន្រ្តីនគរបាល បានបន្តទៀតថា នៅម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី១៦ នេះ ជនរងគ្រោះបានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0943 ចូលមកដឹកដី នៅរណ្តៅដី របស់ឈ្មោះ ដាញ់ សុផល ពេលនោះអ្នកបើកបរ រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1254 ក៏បានបើករថយន្ត ចូលមកដល់ ដើម្បីដឹកដីដូចគ្នា។ ជាធម្មតារថយន្តដែលដឹកដី មកដល់គោលដៅ ត្រូវបត់នឹងរឺយ៉ែថយក្រោយ ដើម្បីអោយអេស្កាវាទ័រជីកដីដាក់ពីលើរថយន្ត តែនៅម៉ោងកើតហេតុនោះ រថយន្តបង្កបានបើកមក នឹងថយក្រោយ ដូចរាល់ជើងដែលធ្លាប់ដឹក។ ដោយមិនដឹងថា មានមនុស្សនៅពីក្រោយរថយន្ត ហើយក៏មិនដឹងថា រថយន្តរបស់ខ្លួនបាន កិនមនុស្សស្លាប់ឡើយ។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា នៅពេលអេស្កាវាទ័រ ជីកដីដាក់លើរថយន្តជិតពេញហើយ អ្នកបើករថយន្តបង្ក មើលទៅខាងរថយន្តមួយទៀត មិនឃើញបើកចេញ ក៏មានការឆ្ងល់ ពេលនោះក៏ចុះពីលើរថយន្តរបស់ខ្លួន មកមើលស្រាប់ តែឃើញមានមនុស្សដេក ស្លាប់នៅក្រោម រថយន្តរបស់ខ្លួន ឃើញដូច្នោះអ្នកបើករថយន្តបង្ក ក៏បានរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់។ ចំណែកអ្នកបើកអេស្កាវាទ័រមានការសង្ស័យ ហេតុអីរថយន្តទាំងពីរមិន បើកចេញក៏ចុះមកមើលទើបដឹងថាមាន ករណីកិនមនុស្សស្លាប៉ឃើញដូច្នោះគាត់ ក៏បានផ្ដល់ព័ត៌មាន ដល់នគរបាលប៉ុស្ដិ៍រដ្ឋបាលឈើទាល នឹងរាយការណ៍ដល់មន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធី រួចប្រគល់សព ជូនក្រុមគ្រួសារសព នឹងយករថយន្ត
បង្កទៅកាន់អធិការដ្ឋាន បន្តការស្រោវជ្រាវ រកប្រវត្តិអ្នកបើកបររថយន្តបង្ក ដើម្បីកសាងសំនុំរឿង ៕

អ្នកបើករថយន្ត ដឹកដីម្នាក់ ត្រូវរថយន្តដឹកដីដូចគ្នា បើកថយក្រោយ កិនស្លាប់
អ្នកបើករថយន្ត ដឹកដីម្នាក់ ត្រូវរថយន្តដឹកដីដូចគ្នា បើកថយក្រោយ កិនស្លាប់
អ្នកបើករថយន្ត ដឹកដីម្នាក់ ត្រូវរថយន្តដឹកដីដូចគ្នា បើកថយក្រោយ កិនស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត