ជប៉ុន​ទទួល​ពាក្យ​ស្នើ​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ពី​និស្សិត​ប្រទេស​កំពុង​អភិវឌ្ឍ​

​រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ តាមរយៈ​កម្មវិធី Joint Japan/World Bank Graduate Scholarships Program (JJ/WBGSP) ពី​និស្សិត​កម្ពុជា និង​និស្សិត​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ទូទាំង​ពិភពលោក​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត ក្នុងប្រទេស និង​ក្រៅប្រទេស ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧​នេះ​។​

​ជ័យលាភី​នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា​ពេញ​ថ្លៃ​ពី​រដ្ឋាភិបាល​ជប៉ុន ថ្លៃ​សំបុត្រ​យន្តហោះ​ទៅមក ម្ហូបអាហារ កន្លែង​ស្នាក់នៅ ឯកសារ និង​សម្ភារៈ​សិក្សា​ស្រាវជ្រាវ​មួយចំនួនទៀត​។​

​សិស្ស​និស្សិត​មានបំណង​ស្នើ​អាហារូបករណ៍ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន រួមមាន មាន​សញ្ញាបត្រ​បរិញ្ញាបត្រ មុន​ឆ្នាំ ២០១៣, មាន​អាយុ​ក្រោម ៤៥​ឆ្នាំ និង​មានបទពិសោធន៍​ការងារ​លើ​ជំនាញ​សិក្សា ៣​ឆ្នាំ ក្រោយពី​ថ្ងៃ​ទទួល​សញ្ញាបត្រ​។ លើសពីនេះ សិស្ស និស្សិត ត្រូវមាន​ពិន្ទុ​ភាសា​អង់គ្លេស ឬ​ភាសា​ដទៃ​តាម​ប្រទេស​ដែល​ពួកគេ​ស្នើ​អាហារូបករណ៍​សិក្សា ប្រវត្តិរូប​សង្ខេប លិខិតឆ្លងដែន លិខិតបញ្ជាក់​ពី​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន និង​លិខិត​ពិនិត្យ​សុខភាព ជាដើម​។​

​សិស្ស និស្សិត​ត្រូវបំពេញ និង​ដាក់ពាក្យ​ស្នើ​អាហារូបករណ៍​តាម Online និង​ផ្ញើ​ពាក្យ​តាមរយៈ​អ៊ី​ម៉ែ​ល ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​។​

​ព័ត៌មាន​លម្អិត សិស្ស និស្សិត​អាច​ទៅកាន់​គេហទំព័រ World Bank គឺ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​