UN ប្រកាសពីមរណភាព អតីតអគ្គលេខាធិការ ប៊ូទ្រូស ប៊ូទ្រូ ហ្គាលី

ភ្នំពេញ៖ អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលជាអ្នកការទូត ជើងចាស់អេហ្ស៊ីព មកពីអាហ្វ្រិកដំបូងគេ បានទទួលមរណភាព នៅក្នុងជន្មាយុ ៩៣ឆ្នាំ កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ អង្គការសហប្រជាជាតិ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួល បាននៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រភពដដែលឲ្យដឹងថា លោក បានឡើងកាន់តំណែងកំពូល នៅក្នុងស្ថាប័ននាទសវត្សរ៍៩០ ដោយបានជួយឲ្យអង្គការ សហប្រជាជាតិ ឆ្លើយតបតបនៅ សភាពការណ៍អំឡុងពេល ក្រោយសង្រ្គាមត្រជាក់ ជាពិសេសដោយបានធ្វើ ពង្រាងរបាយការណ៍នានា ស្តីពីការការពារអ្នកការទូត ការធ្វើឲ្យមាន សន្តិភាពនិងរក្សាសនិ្តភាព។

លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី ធ្លាប់មានបទជាសោធន៍ជាច្រើន ទាក់ទងនឹងកិច្ចការអន្តរជាតិ ក្នុងឋានៈជាអ្នកការទូត ចៅក្រម អ្នកនិពន្ធសៀវភៅ និងជាសាស្រ្តាចារ្យ។ លោក បានក្លាយជាសមាជិក សភាអេហ្ស៊ីព ក្នុងឆ្នាំ១៩៨៧ ហើយពេលនោះ លោកក៏បានត្រូវតែងតាំង ជាប្រធានផ្នែកមួយនៅ ក្នុងស្ថាប័នអ.ស.ប និងជាឧបនាយករដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការបរទេសអេហ្ស៊ីព ចាប់ពីឆ្នាំ១៩៩១ ហើយក៏ធ្លាប់ធ្វើជារដ្ឋមន្រ្តី ការបរទេសពីខែតុលា ១៩៧៧ ដល់ ១៩៩១ផងដែរ។

អស់រយៈជាង ៤ទសវត្សរ៍ លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី បានផ្តួចផ្តើមគំនិតឲ្យមាន កិច្ចប្រជុំជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម ការបញ្ចប់នឹមអាណានិគម ចំណោទបញ្ហានៅមជ្ឈិមបូព៌ា ច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិជនជាតិដើមភាគតិច ព្រមទាំងកិច្ចសហប្រតិបត្តិការ អារ៉ាប់និងអាហ្រ្វិកផងដែរ។

គួរបញ្ជាក់ផងដែរ ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី ធ្លាប់បានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ១៩៩២ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការ បោះឆ្នោតប្រជាធិបតេយ្យលោក ដំបូងនាឆ្នាំ១៩៩៣៕

UN ប្រកាសពីមរណភាព អតីតអគ្គលេខាធិការ ប៊ូទ្រូស ប៊ូទ្រូ ហ្គាលី

UN ប្រកាសពីមរណភាព អតីតអគ្គលេខាធិការ ប៊ូទ្រូស ប៊ូទ្រូ ហ្គាលី

UN ប្រកាសពីមរណភាព អតីតអគ្គលេខាធិការ ប៊ូទ្រូស ប៊ូទ្រូ ហ្គាលី