ស្លាប់ ៤នាក់ និងរបួស ៨នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ថ្ងៃទី១៦កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ បានបណ្ដាល ឲ្យមនុស្សចំនួន ៤នាក់ បានស្លាប់បង់ជីវិត និងចំនួន ៨នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គសង្នការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ កើតឡើងចំនួន ៩លើក, ស្លាប់ ៤នាក់, របួសធ្ងន់ ៧នាក់ និងរបួសស្រាល ១។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៨គ្រឿង, រថយន្តធុនតូច ៤គ្រឿង និងយានផ្សេងៗ ២គ្រឿង។ មូលហេតុបណ្តាល មកពីបើករបរក្នុង ល្បឿនលឿនចំនួន ២លើក, បត់គ្រោះថ្នាក់ ២លើក, ស្រវឹង ២លើក, មិនគោរពសិទ្ធិ ២លើក និងប្រជែង ១លើក។

លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមានមធ្យោបាយ ចូលគោលដៅចំនួន ៤៨.០០៤គ្រឿង (ម៉ូតូ ៦៥ភាគរយ), មធ្យោបាយ ល្មើស ៩.៥៥៩គ្រឿង (ម៉ូតូ ៧៣ភាគរយ), ធ្វើការអប់រំ ៣.៤៣៧គ្រឿង ស្មើនឹង ៣៦ភាគរយ និងធ្វើការផាកពិន័យ ៦.១២២គ្រឿង (បង់ប្រាក់ ៨៤ភាគរយ)៕

ស្លាប់ ៤នាក់ និងរបួស ៨នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ថ្ងៃទី១៦កុម្ភៈ ម្សិលមិញ