ឃាត់ខ្លួនមេឆ្នោត នៅទីតាំងធំៗចំនួន ពីរកន្លែង នៅខេត្តសៀមរាប

សៀមរាប៖ កម្លាំងនគរបាល នៃស្នងការនគរបាល ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ ភ្នាល់កន្ទុយលេខ ចំនួនទីតាំងធំ២ផ្សេងៗគ្នា ក្នុងនោះក៏បានឃាត់ខ្លួនមេឆ្នោតចំនួនពីរនាក់ផងដែរ។

បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ក្រោយការចង្អុលបង្ហាញពីលោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប លោវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំកំលាំងចុះបង្រ្កាបដោយផ្ទាល់ ទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ (ភ្នាល់កន្ទុយលេខ) ចំនួន ២ទីតាំងធំផ្សេងៗគ្នា ដោយបានឃាត់ខ្លួន មេឆ្នោត ចំនួន០២នាក់។

បើតាមមន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ អេង ចំរើន ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប និងទី២.ឈ្មោះឈ្មោះ យិន វណ្ណនី ភេទ ស្រី អាយុ ៥២ឆ្នាំ ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប (អ្នកទាំង០២ជាម្ចាស់ទីតាំង )។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក៏បានសូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកំពុងលួចលាក់ ប្រកបមុខរបរជា មេឆ្នោត សូមដកខ្លួនចេញជាបន្ទាន់ ព្រោះវាជា អំពើខុសច្បាប់ ហើយស្នងការខេត្ត នឹងបន្តសហការណ៍ តាមបណ្តារ អធិការដ្ឋាន ចំនុះ ចុះបង្ក្រាបអោយដូចភ្លៀងរលឹម។

សូមបញ្ជាក់ ថាជនសង្ស័យ ដែលជាមេឆ្នោតទំាងពីរនាក់ ត្រូវបាន លោកព្រះរាជអាជ្ញាបញ្ជារ អោយឃាត់ខ្លួន នឹង កសាងសំនុំរឿង បញ្ចូនទៅតុលាការ នៅថ្ងៃទី១៧ ខែកុម្ភៈនេ៕

ឃាត់ខ្លួនមេឆ្នោត នៅទីតាំងធំៗចំនួន ពីរកន្លែង នៅខេត្តសៀមរាប

ឃាត់ខ្លួនមេឆ្នោត នៅទីតាំងធំៗចំនួន ពីរកន្លែង នៅខេត្តសៀមរាប

ឃាត់ខ្លួនមេឆ្នោត នៅទីតាំងធំៗចំនួន ពីរកន្លែង នៅខេត្តសៀមរាប