ជម្ងឺ Zika​ បាន​រាត​ត្បាត​ទៅ​ដល់​ប្រទេស​ចិ​នជា​លើក​ទី​ពីរ​

កាល​ពីថ្ងៃចន្ទ័ ទី​១៥កន្លង​ទៅ​នេះ ​ប្រទេស​ចិន​បាន​រាយការណ៍​មក​ថា​មាន​ករណី​ជ​ម្ងឺZik​a ​បាន​កើតឡើង​ជាលើក​ទី​ពី​រ​​នៅក្នុងភាគ​ខាង​ត្បូងនៃ​ប្រទេស​របស់​​ខ្លួន ក្រោយ​ពេល​ដែល​​ជ​នរង​គ្រោះ​កាល​ពី​លើក​ទី​មួយ​ដែល​បាន​លេច​ឡើង​កា​ល​ពីថ្ងៃ​ទី​៩ ​ខែ​កុម្ភៈ ​បាន​ចាក​ចេញពី​មន្ទីរ​ពេទ្យ​ក្រោយទទួល​បានការ​ព្យាបាល ។
ជម្ងឺ Zika​ បាន​រាត​ត្បាត​ទៅ​ដល់​ប្រទេស​ចិ​នជា​លើក​ទី​ពីរ​
យោង​តាម​ប្រសាសន៍​របស់​គ្រូពេទ្យ​ និង​មន្រ្តីន​គរ​បាលបាន​រៀបរាប់ប្រាប់​​ថា អ្នកជម្ងឺ​មាន​អាយុ​៣៤​ឆ្នាំ ​លោកត្រូវ​បានឆ្លងដោយ​ជម្ងឺZika ​តាំង​ពីថ្ងៃ​ទី​២៨ ​ខែ​មករា​មក​ម៉្លេះ​ក្រោយ​ពេលដែល​លោក​បាន​ចាកចេញពីប្រទេស​វែណេហ្សូអេឡា ។ ពេល​ដែល​លោកបានវិ​លត្រឡប់​មកកាន់​ប្រទេសចិន​វិញ ​លោក​ក៏​ចាប់​ផ្ដើម​មាន​អាការៈ​ធីង​ធោង ​វិលមុខ ​ឈឺ​ក្បាល​ជា​ញឹកញាប់ ។ ប​ន្ទាប់​មក​លោកក៏​​បាន ទៅ​ទទួល​ការព្យាបាល​នៅ​ឯមន្ទីរពេទ្យ​មួយក្នុង​ខេត្ត​ ជាំង​ស៊ី ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៃសារ​ពត៌​មានស៊ីនហួរ ​។​
ជម្ងឺ Zika​ បាន​រាត​ត្បាត​ទៅ​ដល់​ប្រទេស​ចិ​នជា​លើក​ទី​ពីរ​
សូម​ជម្រាប​ជូន​ថា ​​ជម្ងឺ​Zika ​នេះ​គឺ​ពុំ​មែន​ជាជម្ងឺ​ថ្មី​ថ្មោង​​អ្វី​ឡើយ ព្រោះ​វា​ក៏ធ្លាប់​បាន​ផ្ទុះឡើងក្នុង​ឆ្នាំ​១៩៧៤​ម្ដង​ដែរ ប៉ុន្តែ​ថ្មីៗ​នេះ ​វា​បាន​ធ្វើ​ឱ្យ​ពិភព​​លោក​​ចាប់ផ្ដើមស្គាល់វា​សារជាថ្មី​ ដោយ​សារ​តែ​លទ្ធផល​ដ៏​គួរ​ឱ្យ​ព្រឺ​ព្រួចរ​បស់​វា ដែល​បង្កឱ្យទារក-​ទារិកា​តូច​ៗ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ទាំង​ឡាយ​ អាច​ប្រឈម​នឹង​បញ្ហាសុខ​ភាពធ្ងន់ធ្ងរ​មួយ​ចំនូន​ដូចជា​៖ ​ក្បាល​រួម​តូច ខួរ​ក្បាលរួមតូច និងកើតមិនគ្រប់ខែជាដើម ។ ជម្ងឺZika នេះ សព្វ​​ថ្ងៃកំពុងតែរីកសាយភាយយ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីល និង​បាន​ឆ្លងយ៉ាង​លឿនចូលទៅក្នុងទ្វីបអាមេរិកខាងកើតថែមទៀតផង ៕

ដោយ៖ ឈូក ស
ប្រភព៖ CCTV