​ ការ​វាយ​ប្រហារ​នៅ​លើ​ដែន​អាកាស​រប​ស់រុ​ស្សី​បំផ្លាញ​ពន្ទីរ​ពេទ្យនិង សាលារៀ​ននៅ​ស៊ីរី​

(ស៊ីរី)៖ វី​ដេអូគួ​រឱ្យ​រន្ធត់​មួយបាន​បង្ហាញពី​ការវាយ​​ប្រហារ ប្រទេសរុ​ស្សី នៅ​ក្នុងទី​ក្រុង ​អាឡេប៉ូ ​ដែ​លការវាយប្រហារនៅ​លើដែនអាកាស ​វា​បានបំផ្លាញ​មន្ទីរពេទ្យ ​និងសាលារៀន​ផង​ ដែរ។​
​ការ​វាយ​ប្រហារ​នៅ​លើ​ដែន​អាកាស​រប​ស់រុ​ស្សី​បំផ្លាញ​ពន្ទីរ​ពេទ្យនិង សាលារៀ​ននៅ​ស៊ីរី​
ចំនួនអ្នកស្លាប់សរុប បន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេស ស៊ីរីនោះយ៉ាងហោចណា ស់មនុស្ស៥០នាក់បាត់បង់អាយុជីវិត និង​ជា​ច្រើន​នាក់​ទៀតត្រូវ​បាន​រងរបួស​។ ក្នុ​ង​នោះផង​ដែរ ​ចំនួន​​អ្នកស្លាប់​ត្រូវ​បាន​គេជឿថា​ភាគ​ច្រើនជាកុ​មារ ដែល​ហេតុ​ការ​នេះ​ត្រូវ​ថ្កោស​ទោស​យ៉ាង ​ខ្លាំ​ង​ពីអង្គការសហប្រជាជាតិ។
​ការ​វាយ​ប្រហារ​នៅ​លើ​ដែន​អាកាស​រប​ស់រុ​ស្សី​បំផ្លាញ​ពន្ទីរ​ពេទ្យនិង សាលារៀ​ននៅ​ស៊ីរី​
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ ហ្វាហាន ហាប់បាននិយាយថា« វាជាការរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ដែលគោលបំណងនោះគឺជួយទៅដល់ប្រព័ន្ធអប់រំ និងប្រ ព័ន្ធសុខភាពនៅក្នុងប្រទេសស៊ីរី‍»។
​ការ​វាយ​ប្រហារ​នៅ​លើ​ដែន​អាកាស​រប​ស់រុ​ស្សី​បំផ្លាញ​ពន្ទីរ​ពេទ្យនិង សាលារៀ​ននៅ​ស៊ីរី​
ដោយ​នៅ​ក្នុង​ឃ្លីប វីដេអូ​នោះត្រូវ​បានគេ​ថត​ដោយ​ទូស័ព្ទ​ដៃមួ​យ ដែល​នៅក្នុងរូបភាព ​នោះគេ​ឃើញយ​នុ្តហោះ ចម្បាំង​មួយ​ហោះ​ពី​លើ​ទី​ក្រុង​ មុន​ពេល​ដែល​ឆ្ពោះ​ទៅ​អគារកប់ពពក ​នៅក្នុងទី​ក្រុង អាឡេប៉ូ​។​ដែល​ការ​វាយ​ប្រហារ​​នេះ នៅ​ក្បែរ​ព្រំដែនប្រទេសស៊ីរី និងប្រទេស ​តួក​គី ​អ្នក​ស្រុកដែល​ជា​ជន​​ភាសខ្លួននៅភាគខាង​ត្បូងប្រទេសស៊ីរី​បាននិយាយ​ថា យន្តហោះ ​ចម្បាំង​នោះ​ជា​យន្ត​ហោះ​ចម្បាំង​ប្រទេស​រុស្សី​៕​​
​ការ​វាយ​ប្រហារ​នៅ​លើ​ដែន​អាកាស​រប​ស់រុ​ស្សី​បំផ្លាញ​ពន្ទីរ​ពេទ្យនិង សាលារៀ​ននៅ​ស៊ីរី​
ប្រែសម្រួលដោយ៖ កញ្ញា
http://www.dailymail.co.uk