បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់


បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

បវរកញ្ញា​អូស្ត្រាលី​វ័យ ២៨ ឆ្នាំ​ត្រូវ​រង​គ្រោះ​ដោយ​គ្រាប់​បែក ខណៈ​កំពុង​សម្រាក​នៅ​ក្នុង​បន្ទប់​ជាមួយ​មិត្ត​ប្រុស។

 

បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

 

Felicia Djamirze អតីត​បវរកញ្ញា​អន្តរជាតិ​និង បវរកញ្ញា​ទេសចរណ៍​របស់​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា​ក្រុម​ប៉ូលិស​បាន​​គប់​គ្រាប់​បែក​ចូល​ក្នុង​បន្ទប់​គេង​របស់​នាង ពេល​នាង​និង​មិត្ត​ប្រុស​កំពុង​សម្រាក​នៅ​ទី​នោះ។ក្រោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ Felicia ត្រូវ​រលាក​កម្រិត​ទី​៣។

 

បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

Felicia និង​មិត្ត​ប្រុស

Djamirze ដែល​កំពុង​នៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ​បាន​ប្រាប់​ថា​នាង​អាច​ពិការ​ភ្នែក​ស្ដាំ​ជា​រៀង​រហូត ព្រម​ទាំង​ត្រូវ​វះកាត់​ដៃ​ដែល​ត្រូវ​រង​របួស​របស់​ខ្លួន​​ផង​ដែរ។

 

បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

 

ស្រប​នឹង​គ្នា​នេះ​ដែរ ភ្នាក់ងារ​ប៉ូលិស​ក្រុង Queenland បាន​អះអាង​ថា​ពួក​គេ​បាន​រក​ឃើញ​អាវុធ​ខុស​ច្បាប់​ជា​ច្រើន​ប្រភេទ ព្រម​ទាំង​គ្រឿង​ញៀន​២​គីឡូក្រាម​នៅ​ក្នុង​បន្ទប់​របស់​បវរកញ្ញា​រូប​នេះ​ក្នុង​ពេល​ធ្វើ​ការ​បោស​សំអាត​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​តំបន់។

 

បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

 

យ៉ាងណាមិញ Felicia បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​មក​លើ​ខ្លួន។ លោក Chris Ford មេធាវី​របស់​បវរកញ្ញា​អន្តរជាតិ​អូស្ត្រាលី​ឆ្នាំ ២០១៣ បាន​ឲ្យ​ដឹង​ថា ប៉ូលិស​មិន​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​ពិនិត្យ​​មើល​មុខ​របួស​របស់​នាង​ហើយ​​ក្នុង​រយៈពេល ៤០ នាទី​ក៏​គ្មាន​ក្រុម​សង្គ្រោះ​បន្ទាន់​ណា​មក​ជួយ​ដែរ។ មេធាវី​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា៖ “ក្រុម​ប៉ូលិស​បាន​បោល​ចូល​ផ្ទះ​របស់​នាង​ដូច​ក្រុម​ខោវប៊យ ហើយ​ប៊ិះ​នឹង​សម្លាប់​កូន​ក្ដី​របស់​ខ្ញុំ”៕

 

បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

 

ចុចអាននារី​អភ័ព្វ​​ពក​ថ្ងាស វៀច​មុខ​ ប្រែ​ស្អាត​ដូច​បវរកញ្ញា​ក្រោយ​៦៤​ថ្ងៃ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail