ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​រៀបចំ​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ និង​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០១៤ និង​២០១៨ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និង​មាន​ការ​​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​មួយ​ចំនួន​ ដែល​សរុប​ប្រមាណ​៥០០​នាក់​ផង​ដែរ ។