(Video Highlights) ខ្សែ​ប្រយុទ្ធ​បម្រុង Cavani ជួយ​ឲ្យ PSG មាន​ប្រៀប​លើក្រុម Chelsea

ខ្សែ​ប្រយុទ្ធ​សម្បូរ​រឿង​អាស្រូវ Edinson Cavani បាន​ចូល​លេងក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បីរក​គ្រាប់​បាល់​ឈ្នះ ខណៈ​ដែល​ក្រុម Paris Saint-Germain បាន​ផ្តួល​ក្រុម Chelsea ទាំង​ប្រផិត​ប្រផើយក្នុង​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​អង្គារ​។

cavaniCavani បាន​ទម្លុះ​សំ​ណាញ់​​ទី​របស់​អ្នក​ចាំ​ទី Thibaut Courtois នៅនាទី ទី​៧៨នៅកីឡ​ដ្ឋាន Parc des Princes ពោលគឺ​​​ត្រឹម​តែ​រយៈ​ពេល​បួននាទី​ក្រោយ​ពី​ប្តូរ​ឲ្យ​ចូលលេង ដើម្បី​ជួយ​ឲ្យក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំងមួយនេះ មាន​ប្រៀប​នៅមុនពេលការ​ប្រកួត​ជើង​ទី​២​​​នៅ​ថ្ងៃ​ទី​៩ ខែមីនា ខាងមុខ​។ នៅមុន​នេះ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បានផ្តល់​ឲ្យក្រុម PSG មាន​គ្រាប់​បាល់​នាំមុខមុន​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅមុន​ពេល​​ខ្សែ​បម្រើ John Obi Mikel បាន​រក​គ្រាប់​បាល់​តាមស្មើ​សម្រាប់ Chelsea នៅ​ជិត​បញ្ចប់​តង់​ទី​មួយ​។ ការ​ទទួល​ជ័យ​ជម្នះ​របស់ PSG ក្នុង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ មានន័យ​ថា ពួក​គេ​នៅ​តែ​​រង​បរា​ជ័យ​តែ​មួយ​លើក​គត់​ពោល​គឺ​ក្រោម​ស្នា​ដៃ​ក្រុម Real Madrid ក្នុង​ចំណោម​ការ​ប្រកួត​៤០​លើក​នៅ​រដូវកាល​នេះ ខណៈ​ដែល​​វា​បានក្លាយ​ជា​​ការ​រង​បរា​ជ័យ​ជាលើក​ទី​មួយ​សម្រាប់ក្រុម Chelsea បើគិត​ចាប់​តាំង​ពីលោក Guus Hiddink បាន​ចូល​​ជំនួស​តំណែង​លោក Jose Mourinho កាល​ពី​ខែ​ធ្នូ​។ លោក Laurent Blanc គ្រូ​បង្វឹក​របស់ PSG បាន​ប្រាប់​ទូរ​ទស្សន៍ beIN Sports ថា៖ «វា​ជា​ការ​ប្រកួត​ដ៏អស្ចារ្យមួយ​។ ក្រុម Chelsea ដែល​គ្រប់គ្នា​បាន​និយាយ​ថា ​កំពុង​តែ​ស្ថិតក្នុងភាព​លំ​បាក បាន​បង្ហាញ​ថា ពួក​គេ​​កំពុង​ដណ្តើម​យក​ភាព​ខ្លាំង​របស់​ពួក​គេ​ត្រឡប់​មកវិញហើយ ខណៈ​ដែល​វិន័យ​អនុ​ញ្ញាត​ឲ្យ​ការ​ពារ​យ៉ាង​ល្អ និង​​ប្រើ​ប្រាស់​ល្បឿន​ដ៏អស្ចារ្យ​»​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពព័ត៌​មាន៖ Channel News Asia