Roma ចង់​ផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម​​ជើង​ខ្លាំង Real រាត្រី​នេះ

ក្រុម Roma នឹង​សម្លឹង​​ការ​​បំ​បាក់​មុខ​លោក Zinedine Zidane នៅ​ថ្ងៃ​ដឹក​នាំ​ក្រុម Real Madrid ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ជា​លើក​​ដំបូង​របស់​លោក នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​​យក្ស​​អេ​ស្ប៉ាញ​មួយ​នេះ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុ​ងក្រោយ ជើង​ទី១ នៅ​រាត្រី​នេះ​។

real-vs-romaស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​ឆ្នើម​ Seydou Keita របស់ Roma ជឿ​ជាក់​ថា ក្រុម​របស់​​គេ​អាច​ផ្តល់​ការ​​ខក​ចិត្ត​ដល់​ក្រុម​ម្ចាស់​​ជើង​ឯក​​ទ្វីប​អឺ​រ៉ុប​១០​សម័យ​កាល​មួយ​នេះនៅ​កីឡដ្ឋាន Stadio Olimpico​។ នៅ​មុន​ពេល​ការ​ប្រកួត​នៅ​រាត្រី​នេះ​នៅ​​លើ​ទឹក​ដី​ក្រុម Roma ខ្សែ​បម្រើ​អន្តរ​ជាតិ​ម៉ា​លី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «របៀប​ដែល​យើង​ជ្រើស​រើស​សមា​ជិក​ទាំង​១១​នាក់​ដំបូង​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ពួក​គេ​គឺ​អាស្រ័យ​ទៅ​លើ​គ្រូ​បង្វឹក ប៉ុន្តែ សម្រាប់​ខ្ញុំ យើង​ត្រូវ​​តែ​ជឿ​ជាក់​លើ​ខ្លួន​ពួក​គេ​ផ្ទាល់ និង​បន្ត​​ស្ថិត​នៅ​លើ​ទីលាន​ទាំង​ការ​ជឿ​ជាក់​»​។

លោក Luciano Spalletti គ្រូ​បង្វឹក​របស់​ក្រុម Roma ដែល​ត្រូវ​បាន​​នាំ​យក​ទៅ​កាន់​ក្លិប​នេះ​វិញ ក្រោយ​ពី​ការ​បណ្តេញ​លោក​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង Rudi Garcia ចេញ​ពី​តំណែង​​នោះ បាន​ស្ថិត​ក្នុង​ក្រុម​នេះ​នៅ​ពេល​ដែល Roma បាន​ទទួល​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​កាល​ពី​ឆ្នាំ​២០០៨​។ Roma បាន​ផ្តួល​ក្រុម Real ២-១ ក្នុង​ផ្ទះ​ខ្លួន​ឯង និង​ដណ្តើម​បាន​ជ័យ​ជម្នះ​ដូច​គ្នា​នេះ​នៅ​កីឡ​ដ្ឋាន Santiago Bernabeu មុន​នឹង​ធ្លាក់​ចេញ​ក្រោម​ស្នា​ដៃ​ក្រុម Manchester United ក្នុង​លទ្ធ​ផល ៣-០ វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ Real បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធ​នា​ការ​​នេះ​សម្រាប់​រយៈ​ពេល​៥​រដូវ​កាល​ចុងក្រោយ និង​បាន​ឈ្នះ​ពាន​​លើក​ទី​១០​របស់​គេ​កាល​ពី​ឆ្នាំ​២០១៤ ដែល​នៅ​ពេល​​នោះ​លោក Zidane ជា​គ្រូ​ប​ង្វឹក​​បច្ចុប្បន្ន ជា​ជំនួយ​​ការ​របស់​លោក Carlo Ancelotti​​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​​ចាប់​ផ្តើម​នៅ​ម៉ោង2:45​ទៀប​ភ្លឺ​៕

ប្រវតិ្តនៃការប្រកួតរបស់ក្រុមទាំងពីរ៖

18.07.15 Real Madrid 0-1 AS Roma
30.07.14 Real Madrid 0-1 AS Roma
06.03.08 Real Madrid 1-2 AS Roma