អស្ចារ្យមែន! អ្នកប្រដាល់ Manny Pacquiao សាងសង់លំនៅដ្ឋាន ជាង ១,០០០ខ្នង ឲ្យអ្នកក្រីក្រ ក្នុងប្រទេសរបស់ខ្លួន

ហ្វីលីពីន៖ កាលពីពេលថ្មីៗនេះ កំពូលអ្នកប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន Manny Pacquiao បានសាងសង់លំនៅដ្ឋាន ជាង ១,០០០ខ្នង សម្រាប់ប្រជាជនក្រីក្រ នៅក្នុងប្រទេសរបស់ខ្លួន។

អស្ចារ្យមែន! អ្នកប្រដាល់ Manny Pacquiao សាងសង់លំនៅដ្ឋាន ជាង ១,០០០ខ្នង ឲ្យអ្នកក្រីក្រ ក្នុងប្រទេសរបស់ខ្លួន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជើងឯកប្រដាល់សកល និងជាសមាជិកសភារូបនេះ បានបង្ហោះរូបភាព និងសារ នៅលើ របស់លោក អំពីលំនៅដ្ឋានទាំងនោះដោយសរសេរថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ក្នុងការផ្តល់លំនៅដ្ឋានដោយឥតគិតថ្លៃ សម្រាប់ប្រជាជនរបស់ខ្ញុំ នៅក្នុងខេត្ត Sarangani ដោយចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលពេលនេះប្រជាជនជាង ១,០០០គ្រួសារ បានទទួលផលនេះ»។

អស្ចារ្យមែន! អ្នកប្រដាល់ Manny Pacquiao សាងសង់លំនៅដ្ឋាន ជាង ១,០០០ខ្នង ឲ្យអ្នកក្រីក្រ ក្នុងប្រទេសរបស់ខ្លួន

គួររំលឹកឲ្យដឹងផងដែរថា កីឡាករប្រដាល់ វ័យ ៣៧ឆ្នាំ ដែលកាន់សាសនាគ្រិស្តរូបនេះ រកចំណូលបានរាប់លានដុល្លារ ពី ជាមួយនឹងកីឡាករប្រដាល់ Floyd Mayweather កាលពីពេលកន្លងទៅ នេះបើទោះបីជាកីឡាករ Pacquiao ចាញ់ក៏ដោយ។

យ៉ាងណាមិញ សារនៅលើទំព័រហ្វេសប៊ុក របស់កីឡាករ Pacquiao បានសរសេរទៀតថា «ខ្ញុំកំពុងតែសាងសង់ លំនៅដ្ឋានជាច្រើនទៀត ព្រោះខ្ញុំជឿជាក់ចំពោះអ្វីដែលព្រះគម្ពីរបាននិយាយ គឺផ្តល់ការស្នាក់អាស្រ័យគ្នាទៅវិញទៅមក ដោយគ្មានការរអ៊ូរទាំ»៕

អស្ចារ្យមែន! អ្នកប្រដាល់ Manny Pacquiao សាងសង់លំនៅដ្ឋាន ជាង ១,០០០ខ្នង ឲ្យអ្នកក្រីក្រ ក្នុងប្រទេសរបស់ខ្លួន

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត