​ល្បិច​ថ្មី​ ឆ្នាំ​២០១៦! ប្រាប់​អ្នករត់​ឌុប​ថា មានជំងឺ​លើស​ឈាម​ មិន​ហ៊ាន​ ជិះពីក្រោយ​ សុំឌុប ជិះយកទៅបាត់​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ បាន​ទៅ​កាន់​អធិការ​ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​អះអាង​ថា ត្រូវ​ចោរ​យក​ម៉ូតូ​ ម៉ាក​សង់​ C125 ស៊េរី​ឆ្នាំ​២០១៦ គេច​ទៅ​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍ ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ម្តុំ​ខាងក្រោយ​ ភោជនីយដ្ឋាន​ត្រជាក់ចិត្ត​ថ្មី ក្នុង​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង ជាង​១០​ព្រឹក​ ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ ។

ជន​រង​គ្រោះ​ឈ្មោះ ​ឃុន ផាត អាយុ​៣១​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ​ក្នុងភូមិ​កើតហេតុ ។ ស្តាប់​ការ​រៀបរាប់​ របស់​ជន​រង​គ្រោះ​ថា បើ​មិន​បាន​ចុះ​ដល់​ កន្លែង​កើតហេតុ ប្រាកដជា​មិន​ឱ្យ​គួរ​ជឿ ។ ជន​រង​គ្រោះ​បន្ត​ថា ដំបូង​ជនសង្ស័យ​ម្នាក់​ បាន​ហៅ​ឱ្យ​ខ្លួន ​ដឹក​ពី​ចំណុច​ មុខ​រោងចក្រ​ ផលិត​ហាត​ឌី​ស ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៦០០​ម៉ែត្រ ដោយ​ជនសង្ស័យ​និយាយ​ថា សុំ​បើក​ម៉ូតូ​ ដោយ​ខ្លួនឯង ព្រោះ​កើត​ជំងឺលើសឈាម មិន​ហ៊ាន​ជិះ​ពីក្រោយ​ទេ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​សុំ​មួក​សុវត្ថិភាព​ពាក់​ទៀត ។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​កន្លែង​កើតហេតុ ស្រាប់តែ​ជនសង្ស័យ ​ធ្វើ​ជា​ទាញ​ទូរស័ព្ទ ទំនងជា​ទម្លាក់​លុយ បន្ទាប់​មក​ក៏​ឱ្យ​ខ្លួន ​ជួយ​រើស​លុយ​ឱ្យ ។ ដោយ​មានឱកាស​នោះ ជនសង្ស័យ​ក៏​បាន​ ជិះ​ម៉ូតូ​គេច​ទៅ​បាត់ ​ដោយ​សុវត្ថិភាព​តែ​ម្តង ។

សាក្សី​នៅ​កន្លែង​កើតហេតុ ១-​ឈ្មោះ​ច្រឹ​ក សុ​ភី ភេទ​ស្រី អាយុ​២៤​ឆ្នាំ និង ​២-​ឈ្មោះ​ឡាយ សា​រ៉េ​ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ និង​កម្មករ​ជា​ ច្រើន​នាក់​ទៀត ដែល​បំរើ​ការងារ​ នៅ​ការដ្ឋាន​សំណង់​ មួយ​កន្លែង ហើយ​បានឃើញ​ហេតុការណ៍​និយាយ​ថា ជន​រង​គ្រោះ ​ត្រូវ​ចោរ​យក​ម៉ូតូ​ ទៅ​បាត់​មែន ។ ដោយ​ពួក​គាត់​ ក៏​មានការ​ងឿងឆ្ងល់​ដែរ ព្រោះ​ជនសង្ស័យ ​បើក​ម៉ូតូ​គេច​ទៅ​ មាន​ទាំង​មួក​សុវត្ថិភាព ។​ ចំណែក​​ជន​រង​គ្រោះ បាន​រត់​តាម​ពីក្រោយ​ ស្រែ​កថា​ចោរ​ៗ ៕

​ល្បិច​ថ្មី​ ឆ្នាំ​២០១៦! ប្រាប់​អ្នករត់​ឌុប​ថា មានជំងឺ​លើស​ឈាម​ មិន​ហ៊ាន​ ជិះពីក្រោយ​ សុំឌុប ជិះយកទៅបាត់​
​ល្បិច​ថ្មី​ ឆ្នាំ​២០១៦! ប្រាប់​អ្នករត់​ឌុប​ថា មានជំងឺ​លើស​ឈាម​ មិន​ហ៊ាន​ ជិះពីក្រោយ​ សុំឌុប ជិះយកទៅបាត់​
​ល្បិច​ថ្មី​ ឆ្នាំ​២០១៦! ប្រាប់​អ្នករត់​ឌុប​ថា មានជំងឺ​លើស​ឈាម​ មិន​ហ៊ាន​ ជិះពីក្រោយ​ សុំឌុប ជិះយកទៅបាត់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត