សម្តេចក្រឡាហោម៖ កុំនាំគ្នារុះរើចុះ ឡើងនាំឲ្យប្រទេស និងសង្គមជាតិ មានការវឹកវរ បែកបាក់កើតឡើង

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសកម្ពុជា បានអំពាវនាវទៅដល់ អ្នកពាក់ព័ទ្ធគ្រប់រូប សូមកុំនាំគ្នារុះរើចុះឡើងអី ព្រោះនាំឲ្យប្រទេស និងសង្គមជាតិមាន ភាពវឹកវរបែកបាក់ កើតឡើង។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដក់ស្រង់សម្តី សម្តេចក្រឡាហោម ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពីធីបិទ សន្និបាត បូកសរុបការងារប្រចាំ ឆ្នាំ២០១៥ និងលើកទិសដៅ ការងារអនុវត្ត នៅឆ្នាំ២០១៦ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា សម្រាប់ចំណុចខ្វះខាត ក្នុងការអនុវត្តលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជានោះ នឹងទទួលយកវា មកអនុវត្តន៍ ដើម្បីកែលំអរ ឲ្យបានល្អ បន្ថែមទៅលើ អ្វីដែលមានស្រាប់ ហើយថាបើនាំគ្នា រើចុះរើឡើងធ្វើ សារជាថ្មីទៀត គឺវាមិនងាយរឹងប៉ឹង ឡើងវិញទេ។

សម្តេច បានមានប្រសាសន៍ថា “ទទួលស្គាល់ថា ការអនុវត្តលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា នៅមានចំណុចខ្វះខាត ប៉ុន្តែសូមស្នើថា កុំនាំគ្នា រុះរើចុះឡើង ដែលនាំឲ្យប្រទេសជាតិ សង្គមជាតិមានការវឹកវរ បែកបាក់កើតឡើង”។

នាយករដ្ឋមន្ត្រីស្តីទីរូបនេះ បានបន្ថែមថា ទោះយ៉ាងណាកម្ពុជា នៅក្នុងឆ្នាំ២០១៣ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ បានកោតសរសើរថា ការបោះឆ្នោតបាន ដំណើរការ ដោយមិនបង្កអំពើហិង្សារហូត ធ្វើមនុស្សស្លាប់នោះទេ និងស្របតាមលទ្ធិ ប្រជាធិបតេយ្យដែល គេចង់បាន។  ឆ្នាំ២០១៦ គឺជាឆ្នាំសំខាន់ ដែល យើងបានកំពុង នឹងខិតខំ ប្រឹងប្រែងធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ ដើម្បីបានឱកាស ទៅបោះឆ្នោតគ្រប់គ្នា ពិសេស ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា ឃុំសង្កាត់ ដែលនឹងត្រូវធ្វើឡើង នៅត្រីមាសទី១ ឆ្នាំ២០១៧ និងបន្តយក ទៅប្រើប្រាស់ បោះឆ្នោតសកលនៅ ឆ្នាំ២០១៨ ទៀត។

សម្តេចក្រឡាហោម បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា នៅមានប្រជាពលរដ្ឋ តែជាង៣លាន ៧សែននាក់ទៀត នៅមិនទាន់ទៅធ្វើ អត្តសញ្ញាណបណ្ណ គំរូថ្មីនេះ ហើយថា ទី១.ក្នុងករណីធ្វើ អត្តសញ្ញាណប័ណ្ណមិនទាន់ គឺនឹងអនុញ្ញាត្តឲ្យ ប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណ គំរូចាស់មិនទាន់ ផុតកំណត ឬផុតកំណត់ត្រូវ ទៅធ្វើប្រកាសបន្ត សុពលភាព ទី២.យើងនឹងធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណបណ្ណ ដែលចុងសន្លឹក និងគល់បញ្ជីដើម្បី កុំឲ្យមានការបន្លំ ៕

សម្តេចក្រឡាហោម៖ កុំនាំគ្នារុះរើចុះ ឡើងនាំឲ្យប្រទេស និងសង្គមជាតិ មានការវឹកវរ បែកបាក់កើតឡើង