រំលោភ​ក្មេង​ស្រី​២​នាក់​ផ្សេង​គ្នា តា​អាយុ​៧៥​ឆ្នាំ​ញ៉ាម​ម្តង​ហើយម្តងទៀត ទីបំផុត​ជាប់គុក

រំលោភ​ក្មេង​ស្រី​២​នាក់​ផ្សេង​គ្នា តា​អាយុ​៧៥​ឆ្នាំ​ញ៉ាម​ម្តង​ហើយម្តងទៀត ទីបំផុត​ជាប់គុក

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ក្នុង​បទចោទប្រកាន់​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​១៤​ឆ្នាំ​បាន​សម្រេច​ជា​ច្រើន​លើក ទើប​បែក​ការណ៍ ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​នឹង​លំនៅ​ឋាន​បុរស​ចំណាស់​ខាងលើ​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។

លោក ឌុ​ច ចំរើន នាយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ខាងលើ​មានឈ្មោះ អ៊ុ​ក ជូ អាយុ​៧៥​ឆ្នាំ ចំណែក​កុមារី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ ។ ប្រភព​ដដែល​បាន​បន្ត​ថា ករណី​លួងលោម​ក្មេង​ស្រី​ខាងលើ​យក​ទៅ​រួមរ័ក​នោះ បាន​កើតឡើង​ក្នុង​កំឡុង ខែធ្នូ ឆ្នាំ​២០១៥ តែ​បុរស​ចំណាស់​នោះ​បាន​គំរាម​សម្លាប់​ចោល ប្រសិនបើ​ក្មេង​ស្រី​រង​គ្រោះ​ហ៊ាន​ប្រាប់​ឪពុក​ម្តាយ ឬ​នរណា​ផ្សេង​ទៀត ទើប​រឿង​នេះ​មិន​ត្រូវ​បាន​បែក​ការណ៍​ភ្លាម​ៗ ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈ​ជន​វ័យ​ចំណាស់​ខាងលើ​កំពុង​ចាប់​ក្មេង​ស្រី​នោះ​រំលោភ​ជា​ថ្មី​ទៀត​នៅ​ក្រោម​ដើមឈើ​ចុង​ភូមិ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​​ឃើញ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទើប​ឈាន​ទៅ​ដាក់​ពាក្យ​ប្តឹង​ឱ្យ​ចាប់ខ្លួន​បុរស​ល្មោភកាម​នោះ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ចំណាស់​នោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួងលោម​ក្មេង​ស្រី​ខាងលើ​សេពសន្ថវៈ​មែន តែ​មិន​ចាំ​ថ្ងៃខែ គ្រាន់តែ​ដឹង​ថា ការ​រួមរ័ក​កើត​មាន​ជា​ច្រើន​លើក​មក​ហើយ​តាំងពី​ចុងឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១២ កុម្ភៈ ទើប​បែប​ការណ៍ ។ ការ​លួងលោម​រូ​មរ័ក​ជាមួយ​ក្មេង​ស្រី​ខាងលើ គឺ​នៅ​ពេល​នាង​ទៅ​ឃ្វាលគោ​ឯ​ចុង​ភូមិ ដែល​ជា​ឱកាស​ស្ងាត់​សម្រាប់​ជន​ល្មោភកាម​ធ្វើ​សកម្មភាព ៕

បុរស​ក​ន្ទឿ​ចាប់​ក្មេង​ស្រី​រំ​លោប 

ខេត្តកណ្ដាល ៖ បុរស​ល្មោភកាម​មាឌ​ក​ន្ទឿ​ខុស​ខ្នាត​ម្នាក់​សំ​បុល​ខ្មៅក្រញេះ ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ តែ​មិន​បាន​សម្រេច​ដោយសារ​មាន​គេ​ទៅ​ជួយ​ទាន់ កាលពី​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ កុម្ភៈ ដែល​ទីបំផុត​ត្រូវ​ក្លាយ​ខ្លួន​ជា​អ្នកទោស ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ដែល​ចាប់ខ្លួន​នោះ​ឈ្មោះ កង ណូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​ជា​សិស្ស ។

លោក​អធិការ​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​ល្មោភកាម​មាន​មាឌ​កន្ដឿ​នេះ បាន​យក​គោ​ទៅ​ឃ្វាល​នៅ​ចំណុច​ត្រពាំង​ធំ ក្នុង​បរិវេណ​ទួល​ចាន់​ទឹក ក្នុងភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី​ស្រុក​កោះធំ ពេល​ចង​គោ​ហើយ​បាន​វិល​ត្រឡប់​មក​ផ្ទះ ។ មួយសន្ទុះ​ក្រោយ​ក៏​វិល​ត្រឡប់​ទៅ​កន្លែង​ចង​គោ​វិញ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ។ ស្រប​ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដើរ​តែ​ម្នាក់ឯង ទៅ​ហៅ​មិត្តភក្ដិ​ទៅ​សាលារៀន ។ លុះ​ដើរមក​ដល់​ន្លែ​ង​នោះ​ជា​កន្លែង​ស្ងាត់ ជន​ជន​រូប​នេះ​បាន​ធ្វើ​សកម្មភាព ចាប់​ក្មេង​ស្រី​ផ្តួល​ទៅ​លើ​ដី រួច​ឡើង​ពោប​ពីលើ​និង​យកដៃ​ខ្ទប់ មាត់​កុំឱ្យ​ស្រែក បំណង​ចាប់រំលោភ ។ ប៉ុន្តែ​ក្មេង​ស្រី​នេះ​បាន​រើបំរះ​ស្រែក​ក្នុង​យ៉ាង​ខ្លាំង​ទទួល​ពេល​នោះ មាន​ស្ត្រី​ម្នាក់​នៅ​ក្បែរ​នោះ​បានឮ​សំឡេង​ក្មេង​ស្រី​ស្រែក​ឱ្យ​ជួយ ក៏​ប្រញាប់​រត់​មក​មើល ឃើញ​ទាន់​ពេល​នោះ​ជនក​ន្ទឿ​ខុស​ខ្នាត បាន​បញ្ឈប់​សកម្មភាព​ហើយ​រត់គេច​បាត់់ ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ និង​បាន​ទៅ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​ជន​រូប​នេះ​តែ​ម្តង ។ បុរស​ក​ន្ទឿ​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ៕