Simeone ​ព្រម​ដឹក​នាំ​ Chelsea ក្រោយ​ចប់​រដូវ​កាល​នេះ

Simeone ​ព្រម​ដឹក​នាំ​ Chelsea ក្រោយ​ចប់​រដូវ​កាល​នេះ

Diego Simeone អ្នកចាត់ការ​ក្រុម​ Atlético Madrid ​បាន​ព្រម​ចុះ​កិច្ច​សន្យា​ឡើង​ដឹក​នាំ​ក្រុម​តោ​ខៀវ​ Chelsea ​ហើយ ​ក្រោយ​ចប់​រដូវ​កាល​នេះ។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ OK Diario។

 

Simeone ​ព្រម​ដឹក​នាំ​ Chelsea ក្រោយ​ចប់​រដូវ​កាល​នេះ Simeone ​ព្រម​ដឹក​នាំ​ Chelsea ក្រោយ​ចប់​រដូវ​កាល​នេះ

 

Chelsea ដែល​ទើប​ចាញ់​ PSG ២-១ នៅ​ UEFA Champions League យប់​មិញ​នេះ ​​ពុំ​ទាន់​មាន​អ្នកចាត់ការ​ក្រុម​​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ បន្ទាប់​ពី​ក្លឹប​បាន​បណ្ដេញ​ Jose Mourinho ចេញ​ពី​តំណែង​តាំង​ពី​ខែ​ធ្នូ និង​តែង​តាំង​លោក​ Guus Hiddink ​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន។

 

​​យ៉ាង​ណា បើ​តាម​ប្រភព​ពី​អេស្ប៉ាញ អ្នកចាត់ការ​សញ្ជាតិ​​អាហ្សង់ទីន​ (Simeone) បាន​ព្រម​ចុះ​កុងត្រា​ឡើង​ដឹក​នាំ​នៅ​កីឡដ្ឋាន Stamford Bridge ​ហើយ ក្រោយ​ចប់​រដូវ​កាល​នេះ ​ខណៈ​ដែល​​​បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ ​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​​១៣,១៥​លាន​ដុល្លារ​ក្នុង​១​រដូវ​កាល ដែល​ជា​ថ្លៃ​ឈ្នួល​​មួយ​ទ្វេ​ជា​ពីរ​បើ​ធៀប​នឹង​ថ្លៃ​ឈ្នួល​នៅ​ AT Madrid បច្ចុប្បន្ន។

 

Simeone ធ្លាប់​​ជួយ​ឲ្យ ​AT Madrid​ ​លើក​ពាន​៥​ ដែល​រួម​មាន​ La Liga, Europa League Cup, Uefa Super Cup, Copa del Rey, Spanish Super Cup ​និង​ជួយ​ឲ្យ​ក្រុម​នេះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ម្ដង​ផង​ដែរ តាំង​ពី​លោក​ឡើង​ដឹក​នាំ​​នៅ​ឆ្នាំ​២០១១៕

 

-ចុចអាន៖ Simeone ថា​​ Messi ម្នាក់ គ្រោះថ្នាក់ជាង CR7, Bale, Benzema ចូល​គ្នា​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun