​ Hun Sen Cup 2016 ​វគ្គ​ជម្រុះ​បឋម​បើក​ឆាក​​​​ថ្ងៃ​នេះ​​ប្រកួត​ក្នុង​ពូល​ B


​ Hun Sen Cup 2016 ​វគ្គ​ជម្រុះ​បឋម​បើក​ឆាក​​​​ថ្ងៃ​នេះ​​ប្រកួត​ក្នុង​ពូល​ B

ការ​ប្រកួត​បើក​ឆាក​​​ពាន​រង្វាន់​​ Hun Sen Cup ​2016​ ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​គឺ​មាន​ការ​​ជួប​​គ្នា​រវាង​​ក្រុម​ដែល​​​ស្ថិត​នៅ​ក្នុង​ពូល​ B​​ ខេត្ត​ស្វាយរៀង ប៉ះ​ខេត្ត​ព្រៃវែង​​ នា​វេលា​ម៉ោង ៣:៣០​នា​ទី​នៅ​​ទីលាន​ខេត្ត​​ស្វាយរៀង និង​មួយ​គូ​ទៀត​ក្រុម​យុវជន​​បឹង​កេត​អង្គរ ប្រកួត​ជា​មួយ ​ក្រុម​តោខ្មៅ​ក្រុង​សួង នា​វេលា​ម៉ោង ៣:៣០ ​នាទី​នៅ​​ទីលានបរិវេណ​ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។។

 

​ Hun Sen Cup 2016 ​វគ្គ​ជម្រុះ​បឋម​បើក​ឆាក​​​​ថ្ងៃ​នេះ​​ប្រកួត​ក្នុង​ពូល​ B​ Hun Sen Cup 2016 ​វគ្គ​ជម្រុះ​បឋម​បើក​ឆាក​​​​ថ្ងៃ​នេះ​​ប្រកួត​ក្នុង​ពូល​ Bសកម្ម​ភាព​ចាប់​ពូល​ Hun Sen Cup

 

​​ក្នុង​ពូល​ B មាន​ក្រុម​​មក​ពី​ខេត្ត​ចំនួន​៤​រួម​មាន​ខេត្ត​ស្វាយរៀង ខេត្ត​​ត្បូងឃ្មុំ​ យុវជន​បឹង​កេត​​កំពង់​ចាម​  និងខេត្ត​ព្រៃ​វែង។ វគ្គ​ជម្រុះ​បឋម​នេះ​ត្រូវ​បាន​បែង​ចែក​ជា ៦​ពូល​ពី A , B, C, D, E និង F ។​

 

ពាន​រង្វាន់​​​ Hun Sen Cup 2016 ​​ប្រកួត​ជា​លក្ខណៈ​ក្នុង​ដី​ ​និង​ក្រៅ​ដី​​ទាំង​ប្រកួត​ជម្រុះ​តាម​តំបន់​​ និង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​ ចំពោះ​ក្រុម​លេខ១ នៅ​តាម​​ដំបន់​ទាំង​ ៦​ នឹង​ទទួល​បាន​ឱកាស​លេង​នៅ​លីគ​លំដាប់​ទី២ របស់​កម្ពុជា​ ​ដែល​ចាប់​ផ្ដើម​​នា​ខែ​មេសា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

 

​​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​