អ្នកគាំទ្រ Man Utd គ្រោង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​នៅ Europa League


អ្នកគាំទ្រ Man Utd គ្រោង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​នៅ Europa League

អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United គ្រោង​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​ជាង ៧១ផោន (១០១ ដុល្លារ) ដែល​ម្ចាស់​ផ្ទះ Midtjylland ដាក់​លក់​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រកួត​កម្មវិធី Europa League ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

អ្នកគាំទ្រ Man Utd គ្រោង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​នៅ Europa Leagueអ្នកគាំទ្រ Man Utd គ្រោង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​នៅ Europa League

 

ការ​តវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ក្រុម​មក​ពី​ដាណឺម៉ាក​កំណត់​តម្លៃ​ខ្ពស់​ពេក​សម្រាប់​ក្រុម​ភ្ញៀវ Man Utd ស្របពេល​ដែល កាល​ពី​វគ្គ​ជម្រុះ​កន្លង​ទៅ អ្នកគាំទ្រ Southampton ដែល​មក​ពី​អង់គ្លេស​ដូចគ្នា ត្រូវ​ចំណាយ​តែ ២២​ផោន (៣១ដុល្លារ) ប៉ុណ្ណោះ​លើ​ថ្លៃ​សំបុត្រ ពោល​គឺ​ខុសគ្នា​រហូត​៣​ដង។

 

ក្លឹប FC Midtjylland បដិសេធ​មិន​បកស្រាយ​នឹង​សំណួរ​ទាក់ទង​នឹង​បញ្ហា​ខាងលើ តែ​សម្រាប់ លោក Mitten មកពី​ទស្សនាវដ្តី United We Stand បាន​ហៅ​ការ​យក​តម្លៃ​សំបុត្រ​ខ្ពស់​កប់​ពពក​នោះ​ថា មិន​ខុស គ្នា​ពី​អំពើ​ប្លន់​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា តម្លៃ​សំបុត្រ​៣ប្រកួត​បូក​ចូលគ្នា ​ក្រៅ​ទឹកដី​កាល​នៅ Champions league អ្នក​គាំទ្រ Man Utd ចំណាយ​អស់​តែ ៧៥ផោន (១០៧ដុល្លារ) ប៉ុណ្ណោះ។

 

ព័ត៌មាន​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត ម្ចាស់​ក្លឹប Liverpool កាល​ពី​ពេល​ថ្មីៗ​បាន​លុប​ចោល​ផែនការ​តំឡើង​ថ្លៃ សំបុត្រ​៧៧ផោន (១១០ដុល្លារ) នៅ​Anfield ក្រោយ​មាន​ការ​តវ៉ា​ពី​អ្នកគាំទ្រ ខណៈ​ក្រុម Sunderland ឯណោះ​វិញ ក៏​បាន​កាត់​បន្ថយ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ នៅ​​រដូវកាល​ក្រោយ ២០១៦-១៧ ផងដែរ៕

 

ចុចអាន៖ ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC