ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ បុរស​ម្នាក់​​សន្លប់ ​ក្រោយ​ផ្ទុះ​ជម្លោះ​មួយ​​ប្រាវនៅ​មុខ​រោង​មង្គលការ​​មួយ​ កាលពី​រំលង​អធ្រា​ត្រ​ឈាន​ចូល​​​​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ស្ថិត​ក្នុង​ភូមិ​បា​លិ​លេ​យ្យ១ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែលគេ​​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុច្បាស់ តែ​សង្ស័យ​ថា ​ដោយ​សារតែ​រឿង​បុរស​ម្នាក់​ផ្សេង​ទៀត ​ដើរ​វាយ​​រថយន្ត​គេ​ ។

ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ ព្រោះ​ក្រោយ​កើត​ហេតុ​ ក្រុម​សាច់ញាតិ​បាន​គ្រាហ៍​​ចេញ​ទៅ​បាត់​ ។ នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​មាន​​សតិ​មិន​គ្រប់​ ត្រូវ​សមត្ថកិច្ច​វាយ​ខ្នោះ ​ភ្ជាប់​ទៅ​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ​ហើយ​អ្នកស្រុក​និយាយ​ថា​ដោយសារ​ដើរ​អុកឡុក​វាយ​រថយន្ត​គេ ​នៅ​មុខ​មង្គល​ការ​ខាងលើ​ ។ បុរសនោះ​​ត្រូវសមត្ថកិច្ច​នាំ​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដើម្បី​សួរនាំ ​។