សញ្ញាព្រមាន ៧ យ៉ាង ប្រយ័ត្នមានបញ្ហាទ្វារមាស

ស្ត្រីគ្រប់រូបត្រូវតែដឹងថា ទ្វារមាសគឺជាផ្នែកមួយដ៏សំខាន់បំផុត និងជាតំបន់រសើបនៃរាងកាយរបស់ពួកគេ។ ដូច្នេះ ពួកគេគួរតែយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ ចំពោះការសម្អាត ក៏ដូចជាការថែរក្សាឲ្យបានល្អ។
 
សញ្ញាព្រមាន ៧ យ៉ាង ប្រយ័ត្នមានបញ្ហាទ្វារមាស
ខាងក្រោមនេះ គឺជាសញ្ញាព្រមានមួយចំនួនដែលបញ្ជាក់ថា ទ្វារមាសរបស់អ្នកមានសុខភាពមិនល្អ ហើយត្រូវការទៅពិគ្រោះជាមួយនឹងពេទ្យរោគស្ត្រីភ្លាមៗ។
១. បើទ្វារមាសស្ងួត
ទ្វារមាសមិនអាចសើម ឬស្ងួតគ្រប់ពេលនោះទេ ប៉ុន្តែប្រសិនបើវាមានសភាពស្ងួតរយៈពេលយូរថ្ងៃ អ្នកត្រូវទៅពិនិត្យឲ្យបានត្រឹមត្រូវ។ ភាពស្ងួតនៃទ្វារមាសរបស់អ្នក អាចពិបាកនឹងកត់សម្គាល់ព្រោះ ៥០ភាគរយ បណ្តោលមកពីការអស់រដូវ។
២. ហូរទឹករំអិលច្រើនពេក
ប្រសិនបើអ្នកមានការហូរទឹករំអិលច្រើនហួសហេតុពេក អ្នកត្រូវតែទៅពិនិត្យភ្លាម។
៣. ក្លិនអាក្រក់ខ្លាំង
នៅពេលដែលអ្នកបទជើងតូចធំក្លិនអាក្រក់ គួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្តិច។
៤. ក្តៅ
ប្រសិនបើអ្នកមានអារម្មណ៍ថា រមាស់ ឬក្តៅក្នុងទ្វារមាសខុសធម្មតា អ្នកមិនគួរបណ្តោលយូរឡើយ ត្រូវទៅជួបគ្រូពេទ្យភ្លាម។
៥. ឈាមចេញពីទ្វារមាស
ប្រសិនបើឈាមចេញពីទ្វារមាសមានពណ៌ក្រហមក្រម៉ៅខ្លាំង អ្នកមិនត្រូវមិនអើពើនោះទេ។
៦. ហូរឈាមមិនប្រក្រតី
ការហូរឈាមខុសប្រក្រតីត្រូវបានបង្កឡើងដោយសារតែខ្វះអ័រម៉ូន។
៧. ហូរឈាមបន្ទាប់ពីការរួមភេទ
ប្រសិនបើអ្នកមិនមែនជានារីនៅក្រមុំ ហើយធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើន តែមានអាការហូរឈាមបន្ទាប់ពីរួមភេទ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះនេះជាសញ្ញានៃជំងឺមហារីក.កស្បូន។
ចំណាំ៖ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ដូចដែលបង្ហាញនៅខាងលើ សូមប្រយ័ត្នឲ្យបានខ្លាំងបំផុត ជាពិសេសត្រូវទៅពិគ្រោះយោបលជាមួយនឹងគ្រូពេទ្យ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!