កម្មវិធី​សិក្សា​វេយ្យាករណ៍ខ្មែរ​​ ​អាច​ទាញ​​នៅ​លើ iOS

កម្មវិធី​សិក្សា​វេយ្យាករណ៍ខ្មែរ​​ ​អាច​ទាញ​​នៅ​លើ iOS

មាន​កម្មវិធី​វេយ្យាករណ៍​ខ្មែរ​មិន​ច្រើន​ទេ ដែល​មាន​វត្តមាន​នៅ​លើ App Store។ ជៀប គន្ធា ​ជា​​យុវជន​​​​ខ្មែរ​មួយ​រូប​ដែល​មិន​ធ្លាប់​​បាន​សិក្សា​ជំនាញ IT  ប៉ុន្តែ​​អាច​បង្កើត​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កោត​សរសើរ​នេះ ដើម្បី​​ប្រិយមិត្ត​អាច​​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​។

 

កម្មវិធី​សិក្សា​វេយ្យាករណ៍ខ្មែរ​​ ​អាច​ទាញ​​នៅ​លើ iOS

ជៀប គន្ធា ដែល​ជា​ស្ថាបនិក​កម្មវិធី​វេយ្យាករណ៍​ខ្មែរ (Khmer Grammar App) នេះ​បាន​ប្រាប់​ពី​គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ ដើម្បី​ចង់​លើក​កម្ពស់​ការ​ប្រើប្រាស់​ភាសាខ្មែរ​ឲ្យ​បាន​ទូលំទូលាយ និង​ឲ្យ​បាន​ត្រឹមត្រូវ​ជាង​មុន។

 

ដោយ​ទឹកចិត្ត​ស្រឡាញ់​ភាសាខ្មែរ យុវជន​រូប​នេះ​​បាន​ខិត​ខំ​ប្រឹងប្រែង​ចំណាយ​ពេល​វេលា​ជា​ច្រើន​ថ្ងៃ​ដើម្បី​ប្រមូល និង​ចងក្រង​ឯកសារ​នេះ​ឡើង​​ហើយ​កម្មវិធី​នេះ​មាន​វេយ្យាករណ៍​ខ្មែរ​ជា​ច្រើន​ផ្នែក​ត្រូវ​បាន​ដាក់​បញ្ចូល​កាន់​តែ​ងាយ​ស្រួល​ថែម​មួយ​កម្រិត​ទៀត។

 

អាច​ទាញ​យក​ទីនោះ សម្រាប់ Android / សម្រាប់ iOS

 

បន្ត​អាន៖ កម្មវិធី​រូបមន្ត​គណិតវិទ្យា​ថ្នាក់​វិទ្យាល័យ​មាន​វត្តមាន​លើ App Store ហើយ

បន្ត​អាន៖ ជៀប គន្ធា គ្មាន​ជំនាញ IT អាច​​បង្កើត App រៀន​តែ​តាម​​ YouTube

 

 

អត្ថបទ៖ រក្សា