Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​


Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​

Rasa ជា​ប្រភេទ​រថយន្ត​ប្រើ​ម៉ូទ័រដំណើរ​ការ​ដោយ​សារធាតុ​អ៊ីដ្រូហ្សែន​​ដែល​ត្រូវ​បាន​វិស្វករ​ជនជាតិ​អង់គ្លេស​ផលិត​ឡើង​។​ ក្រុម​អ្នក​ផលិត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ចំណាយ​ពេល​ជិត​ ១៥ឆ្នាំ​ក្នុង​ការ​សម្រេច​ចេញ​នូវ​គម្រោង​រថយន្ត​ Rasa នេះ​ឡើង​។​

 

Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​

 

គេ​បាន​ពន្យល់​ថា​ Rasa ​ខុស​ពី​រថយន្ត​ទូទៅដោយ​​វា​ប្រើ​សារធាតុ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​អ្វី​ដែល​រថយន្ត​​នេះ​ប្លែក​ពី​គេ​ព្រោះ​វា​គ្មាន​ប្រអប់​លេខ​នោះ​ទេ​ តែបាន​ជំនួស​មក​វិញ​នូវ​​ប៊ូតុង​ D N R។​ លើស​ពី​នេះ​ទោះ​ជា​វា​ប្រើ​ម៉ូទ័រ​និង​គ្មាន​ប្រអប់​លេខ Rasa អាច​បើកបរ​បាន​ក្នុង​ល្បឿន​ ៩៧គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​។​ គូស​បញ្ជាក់​ផង​ដែរ​ថា ​រថយន្ត​ប្រភេទ​នេះ​ក្នុង​ចម្ងាយ​ផ្លូវ​៤៨២គីឡូម៉ែត្រ ​វា​ប្រើ​សារធាតុ​អ៊ីដ្រូហ្សែន​ចំណុះ​តែ​ ១,៥គីឡូក្រាម​ខ្យល់​ តែប៉ុណ្ណោះ​។​

 

ជា​មួយ​គ្នា​នេះ​ដែរ ​រឿង​ចម្លែក​មួយ​ទាក់ទង​នឹង​រថយន្ត​ Rasa ​គឺ​វា​មិន​ត្រូវ​បាន​គេ​ដាក់​លក់​​នោះ​ទេ​ តែត្រូវ​បាន​គេ​ដាក់​ឲ្យ​ជួល​ប្រើ​ក្នុង​តម្លៃ​ ៥៥០ដុល្លារ​ក្នុង​មួយ​ខែ​៕

 

Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​ Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​ Rasa រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ជំនួស​សាំង​ ហើយ​គ្មាន​ប្រអប់​លេខ​

 

 

ប្រែ​សម្រួល៖រដ្ឋ
ប្រភព៖dailymail