ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)

ស្វាយរៀង៖ ជាការពិតណាស់ ទំនៀមទម្លាប់ក៏ដូចជាជំនឿតៗគ្នា របស់ប្រជាជនខ្មែរយើង មានច្រើនបែបច្រើនយ៉ាង ហើយក៏មានលក្ខណៈខុសៗគ្នាផងដែរ ទៅតាមតំបន់នីមួយៗ។ ជាងនេះទៀតនោះ ក៏នៅមានជំនឿ និងពិធីសែនព្រេនខ្លះ ដែលប្រិយមិត្តយើងមួយចំនួន នៅមិនទាន់បានដឹង និងធ្លាប់ស្គាល់នៅឡើយនោះទេ។

ក្រុមការងារខ្មែរឡូត បានចុះទៅផ្តិតយក សកម្មភាពទាក់ទងទៅនឹងការសែនព្រេន របស់អ្នកភូមិមួយ នៅខេត្តស្វាយរៀង ដែលពិធីនោះត្រូវបានគេហៅថា “ពិធីសែនឡើងរោង” ។

ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
ការសែនព្រេន ដើម្បីរៀបចំពិធី សែនឡើងរោង

បើតាមការរៀបរាប់ របស់អ្នកភូមិនៅទីនោះ បានឲ្យដឹងថា ពិធីមួយនេះគឺ រៀបចំឡើងជាលក្ខណៈសាច់ញាតិ ក្រុមគ្រួសារ ដែលមានទ្រង់ទ្រាយធំ ក្នុងបំណងសុំសេចក្តីសុខសប្បាយ និងពរជ័យពីដូនតា ដែលបានចែកឋានទៅ។ ជាងនេះទៅទៀត នៅក្នុងពិធីនេះ ព្រលឹងដូនតានឹងចូលមកសណ្ឋិតនៅក្នុងខ្លួន កូនចៅណាម្នាក់ ដើម្បីចង្អុលប្រាប់ នូវអ្វីដែលជាចម្ងល់របស់កូនចៅ ក៏ដូចជាដើម្បីឲ្យពរជ័យផងដែរ។

បន្ថែមពីនេះទៀត អ៊ំប្រុស សុខុម ដែលជាចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ បានប្រាប់មកដល់ខ្មែរឡូត ថា “ពិធីនេះជា ទូទៅគេប្រារព្ធឡើង ក្នុង១ឆ្នាំម្តង ហើយវាគឺជាការរៀបចំទៅតាមជំនឿ របស់កូនចៅក្នុងក្រុមគ្រួសារ ដើម្បីអាចឲ្យពួកគាត់ ទទួលបានសេចក្តីសុខ រីកចម្រើន និងសំណាងល្អមកវិញ”។

ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
ក្រុមលោកអ៊ំចាស់ កំពុងប្រគំភ្លេង នៅក្នុងពិធីសែនមួយនេះ

លោកអ៊ំ បានបន្តទៀតថា “ពិធីនេះគឺមិនចាំបាច់ ត្រូវការសំណែនធំដុំអ្វីពេកនោះទេ គ្រាន់តែរៀបចំទៅតាម ការគួរទៅបានហើយ តែក្នុងនោះយើងក៏ត្រូវលេងភ្លេងថ្វាយ ដែលការលេងភ្លេងនេះ បើយើងលេងត្រូវ ហើយសែនត្រូវទៅ តាមរបៀបរបបនោះ ព្រលឹងដូនតា អាចនឹងអញ្ជើញមកសណ្ឋិត ក្នុងខ្លួនកូនចៅណាម្នាក់ ដើម្បីប្រាប់អំពីរឿងរ៉ាវមួយចំនួន និងព្រមទាំងឲ្យពរជ័យផងដែរ។ ក៏ប៉ុន្តែការចូលមកសណ្ឋិត ពីសំណាក់ព្រលឹងដូនតាបែបនេះ មិនមែន សុទ្ធតែអាចមកគ្រប់ពេលបាននោះទេ”។

ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
លោកអ៊ំប្រុស សុខុម កំពុងរៀបចំពិធីសែន

គូសបញ្ជាក់ផងដែរថា ពិធីសែនឡើងរោងមួយនេះ គឺជាជំនឿតៗគ្នារបស់ ប្រជាជនខ្មែរ នៅតាមភូមិស្រុកមួយចំនួន ក្នុងប្រទេសកម្ពុជាយើង ហើយពិធីនេះក៏អាចមានឈ្មោះ ឬក៏ហៅផ្សេងគ្នា នៅតាមតំបន់ឯទៀតផងដែរ តែអ្វីដែលសំខាន់ គឺថាអ្នកដែលរៀបចំពិធីនេះឡើង ព្រោះតែពួកគាត់ទាំងនោះ ជឿជាក់ថាពិធីមួយនេះអាចជួយឲ្យ ក្រុមគ្រួសារ និងមនុស្សក្នុងភូមិ ជៀសផុតពីសំណាងអាក្រក់ និងគ្រោះនានា ហើយទទួលបានតែសុខសំណាងល្អ និងពរជ័យពីសំណាក់ព្រលឹងដូនតា ដែលបានចែកឋានទៅ៕

វីដេអូខាងក្រោម៖

ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
ជឿទេថា ពិធីសែន របស់ប្រជាជនខ្មែរ អាចអញ្ជើញព្រលឹងដូនតា មកសណ្ឋិតក្នុងខ្លួន របស់មនុស្សបាន? (មានវីដេអូ)
អ្នកស្រុកដែលផ្តួចផ្តើម ពិធីសែនមួយនេះឡើង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត