ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​

Doliprane TVC

​ប្រឡូក​ក្នុង​សិល្បៈ​មិនទាន់បាន​មួយឆ្នាំ​ផង តែ​ស្រី​ស្អាត ដែលជា​អតីត​ហ្វ្រេស​ស៊ី គីម ច័ន្ទ បរ​មី បែរជា​លេចមុខ​លេច​មាត់​នៅក្នុង​ការងារ​សិល្បៈ​គួរអោយកត់សម្គាល់ ។ ជាក់ស្តែង​ដូចជា​ពេល​ថ្មីៗ​នេះ នាង​មាន​ឪ​កាស​បាន​សម្តែង​រឿង​ជា​បន្តបន្ទាប់ ដែលមាន​ទាំង​តួឯក​និង​តួរង ។ តែ​យ៉ាងណា​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី បាន​និយាយថា នាង​មិន​ចង់​ល្បីល្បាញ ដោយសារ​ភាព​សិច​ស៊ី​នោះឡើយ ។​

ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​

ដោយសារ​រូប​សម្រស់​ស្រស់ស្អាត​បែប​កូនកាត់ គីម ច​ន្ទ័​បរ​មី បានសម្រេច​ចិត្ត​ចូល​ប្រកួត ក្នុង​កម្មវិធី Freshie Boy and Girl ឆ្នាំ​២០១៤ តែ​គួរអោយ​ស្តាយ​នាង​មិនបាន​ជាប់​ជ័យលាភី​នោះទេ ។ ដោយសារ​មានចិត្ត​ស្រលាញ់​សិល្បៈ គីម ច័ន្ទ​បរ​មី បាន​ហក់​ចូលក្នុង​វិស័យនេះ​កាលពី​ខែ មេសា ឆ្នាំ​២០១៥ កន្លងទៅ ។ ទើបនឹង​រះ​ក្នុង​សិល្បៈ​ក៏ពិតមែន តែ គីម ច័ន្ទ​បរ​មី បែរជា​លេចមុខ​លេច​មាត់​គួរសម បើ​ប្រៀបធៀប​ជាមួយ​តារា ដែល​ចូលប្រលូក​ដំណាល​នាង ។

ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​

គីម ច័ន្ទ​បរ​មី បាន​ចូលរួម សម្តែង​ចម្រៀង​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម និង សម្តែង​រឿង ដែលមាន​ទាំង​រឿង​ដុំ​និង​រឿង​ភាគ ។ ក្នុងនោះ​នាង​មាន​ឪ​កាស​គ្រង​តំណែង​ជា​តួឯក​ស្រី​រហូតដល់​ទៅ​បី​រឿង​ព្រម​គ្នា ដែលមាន​ដូចជា​រឿង​«​សិស្ស ប្អូន​សំណព្វចិត្ត​»« ស្ទឹង​ស្នេហា​» និង រឿង «​អា​ស៊ុយ​ទ្រី​ស្មោះ​ស្នេ​ហ៏​» របស់​ផលិតកម្ម BKS ដែល​ទើបនឹង​ចាប់ផ្តើម​ដំណើរ​ការថត កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ​នេះ ។ នាង​ក៏​ធ្លាប់បាន​ចូលរួម​ថត​រឿង «​ស្នេហា និង កិត្តិយស​»​តែ​ក្នុងនាម​ជា​តួរង ។

ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​

មានការ​និយាយ​ពី​សំណាក់​មហាជន​ថា ទៅ​ថ្ងៃក្រោយ គីម ច័ន្ទ​បរ​មី និង ក្លាយជា​តារា​លេចធ្លោ ជាពុំខាន ព្រោះ​នាង​មាន​សម្រស់​ស្រស់ស្អាត​ជាដើម​ទុន​ពី​ធម្មជាតិ ។ ​គីម ច័ន្ទ​បរ​មី បាន​និយាយថា សម្រាប់​នាង​មិន​ថា ជា​តួរង​ឬ​តួឯក​នោះទេ​គឺ​នាង​អាច​សម្តែង​បាន​ទាំងអស់ ។ ប៉ុន្តែ បើ​មាន​ឈុត​ឆាក​ស្នេហា​អោបថើប​ព្រឺព្រួច​ច្រើនពេក នាង​មិន​ទទួល​សម្តែង​ទេ ។ ស្រី​ស្រស់​រូបនេះ​បន្ថែម ថា នាង​ក៏​មិន​ចង់​ល្បីល្បាញ ដោយសារ​ការតុបតែង​ខ្លួន​សិច​ស៊ី​នោះដែរ ។

ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​

នាង​ចូលចិត្ត​ការតុបតែង​ខ្លួន​ជា​លក្ខណៈ​ឃ្យូ​ត ឃ្យូ​ត​ច្រើនជាង​សិច​ស៊ី ។ ស្ថិតក្នុង​វ័យ ១៩ ឆ្នាំ ស្រី​ស្អាត គីម ច័ន្ទ​បរ​មី បាន និយាយថា នាង​ធ្លាប់មាន​សង្សារ​កាល​នៅ​រៀន​វិទ្យាល័យ តែ​ពេលនេះ បាន​បែកបាក់​គ្នា​ទៅហើយ ៕ ចេ​នី​

ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មិន​ចង់​ល្បីដោយសារ​ភាព​សិច​ស៊ី​