CL ទទួល​ស្នាម​ថើប​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីក្នុង​ពិធី​បង្ហាញ​ម៉ូដ​នៅ​អាមេរិក

CL ទទួល​ស្នាម​ថើប​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីក្នុង​ពិធី​បង្ហាញ​ម៉ូដ​នៅ​អាមេរិក

ថ្មីៗ​នេះ តារា​ចម្រៀង CL ក្នុង​ក្រុម 2NE1 បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​​ទំនាក់ទំនង​មិត្តភាព​​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​​សញ្ជាតិ​អាមេរិក Alexander Wang។

 

CL ទទួល​ស្នាម​ថើប​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីក្នុង​ពិធី​បង្ហាញ​ម៉ូដ​នៅ​អាមេរិក

 

ក្នុង​កម្មវិធី​ដើរ​ម៉ូដ Fashion Week ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ញីវយ៉ក​ សហរដ្ឋអាមេរិក​ CL ហាក់​ដូច​ជា​លេច​មុខ​លេខ​មាត់​ខ្លាំង​ដោយ​បាន​អង្គុយ​នៅ​ជួរ​មុខ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ល្បី Alexander Wang។ បើ​តាម​រូប​ចុងក្រោយ​ដែល​តារា​ស្រី​វ័យ២៤​ឆ្នាំ​​បង្ហោះ​លើ​បណ្ដាញ Instagram នាង​បាន​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ខាងលើ​​ថើប​ថ្ពាល់​មួយ​ខ្សឺត​នឹង​សរសេរ​ភ្ជាប់​ថា​៖”ខ្ញុំ​ស្រលាញ់​អ្នក”។

 

ទន្ទឹម​គ្នា​នេះ​ដែរ Instagram ​របស់ Alexander Wang ក៏​បាន​បង្ហោះ​រូប Cl មួយ​សន្លឹក​នឹង​រៀប​រាប់​​ពី​ម៉ូដ​ខោ​អាវ​មួយ​តួ​ខ្លួន​របស់​នាង​ ដែល​ច្នៃ​ដោយ​លោក​ផ្ទាល់​សម្រាប់​ឆ្នាំ​២០១៦។ បច្ចុប្បន្ន​ ម្ចាស់​បទ “Hello Bitches” កំពុង​​​បន្ត​ចូលរួម​ក្នុង​កម្មវិធី Fashion Week ដែល​ជា​ចេតនា​​​ដើម្បី​អ្នក​នៅ​បរទេស​ស្គាល់​កាន់​តែ​ច្រើន៕

 

CL ទទួល​ស្នាម​ថើប​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីក្នុង​ពិធី​បង្ហាញ​ម៉ូដ​នៅ​អាមេរិក

ចុចអាន៖សម្រស់​ប្អូន​ស្រី CL ស្អាត​មិន​ចាញ់បង ​ធ្វើ​ឲ្យ​គេ​បាក់​គ្រប់​គ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo