គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ


គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង” ដែល​បង្កប់​ឈុត​រំលោភ​របស់ គង់ វង្ស​យ៉ាទី បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​ហើយ​ដែល​មាន​តារា​កិត្តិយស​ចូល​រួម​ដូចជា​លោក ប៉ែន ចំរ៉ុង លោក Makara Cool  លោក ផាប់ ឃីស និង​លោក បញ្ញា​សិទ្ធ ជាដើម។

 

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

 

រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង” នេះ​ជា​រឿង​ដុំ​លើក​ដំបូង​របស់ យ៉ាទី ហើយ​កញ្ញា​ក៏​បាន​គ្រង​តំណែង​ជា​តួឯក​ក្នុង​រឿង​នេះ​ផង​ដែរ។ “ឈុត​ដែល​ពិបាក​ជាង​គេ​នោះ​បង​គឺ​ឈុត​ដែល​គេ​ចាប់​រំលោភ​ខ្ញុំ មុន​ពេល​ដែល​គេ​សម្លាប់ គឺ​ថា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​គួរ​សម​ដែរ ព្រោះ​ថា ខ្ញុំ និង​តួ​ប្រុស​ទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង។ អញ្ចឹង​ហើយ​ភ្លាម​ៗ​ពេក គឺ​យើង​ត្រៀម​អត់​ទាន់ ណា​មួយ​ខ្ញុំ​ក៏​អៀន​ខាង​ប្រុស ក៏​អត់​ទាន់​ស៊ាំ” យ៉ាទី ថ្លែង។

 

កញ្ញា បន្ត​ថា​ទោះ​បី​ជា​រឿង​នេះ​ទៅ​ថត​រហូត​ដល់ ហុងកុង ក៏​ដោយ​ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​គ្មាន​បញ្ហា​​ចោទ​ឡើយ ព្រោះ​ថា​កំឡុង​ពេល​ថត​អ្វីៗ​គ្រប់​យ៉ាង​គឺ​ដំណើរ​ការ​ទៅ​យ៉ាង​​រលូន​។

 

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

 

រឿង “ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង” ដែល​ជា​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម “H2O Production” និង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៨ ខែ កុម្ភៈ ខាង​មុខ​នេះ​ហើយ តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា៕

 

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

 

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

 

គង់ វង្សយ៉ាទី សម្ពោធ​ឈុត​រំលោភ​យប់​មិញ

 

អត្ថបទ៖ SAMEDY