ចន ច័ន្ទតារា ៖ត្បិត​ខ្ញុំ​បងស្រី​ជា​តារា​ល្បី តែ​ពេល​ចូល​សិល្បៈ​ដំបូង​គឺ​ខ្ញុំ​លួច​ចូល​ទេ!

ចន ច័ន្ទតារា ៖ត្បិត​ខ្ញុំ​បងស្រី​ជា​តារា​ល្បី តែ​ពេល​ចូល​សិល្បៈ​ដំបូង​គឺ​ខ្ញុំ​លួច​ចូល​ទេ!

“ថ្វីត្បិត​ខ្ញុំ​មាន​បងស្រី​ជា​តារា​ មាន​អ្នក​ស្គាល់​ច្រើន​ក៏​ពិត​មែន តែ​ពេល​ខ្ញុំ​ចូល​ប្រឡូក​សិល្បៈ​លើក​ដំបូង​ គឺ​ខ្ញុំ​លួច​ចូល​តែ​ប៉ុណ្ណោះ​មិន​បាន​បើក​ចំហ​ឡើយ” ។ ចន ច័ន្ទតារា រៀបរាប់​ប្រាប់។

 

ចន ច័ន្ទតារា ៖ត្បិត​ខ្ញុំ​បងស្រី​ជា​តារា​ល្បី តែ​ពេល​ចូល​សិល្បៈ​ដំបូង​គឺ​ខ្ញុំ​លួច​ចូល​ទេ!

 

 

ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​បុរស​កម្ពស់​បាន​រូប​នេះ​ លួចលាក់​បែបនេះ ព្រោះ​តែ​អ្នក​ម្ដាយ​ចង់ឲ្យ​លោក​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅជ្រះ  ហើយ​មាន​ការងារ​ធ្វើការ​តាម​ជំនាញ​ដែល​ខ្លួន​សិក្សា។ ម្យ៉ាង​វិញ​ទៀត ​​​​ក៏ព្រោះ​តែលោក​​​ជា​កូនប្រុស​តែ​ម្នាក់​គត់​​ក្នុង​ក្រុម​គ្រួសារ​ ដូចនេះ​ហើយ​ទើប​ម្ដាយ​មិន​ចង់​ឲ្យ​​ចូល​សិល្បៈ។

 

តារា បាន​បន្ត​ទៀត​ថា “ពេល​ចូល​សិល្បៈ​ដំបូង​គឺ​ខ្ញុំ​លួច​លាក់ ហើយតែង​​ប្រាប់​ម៉ាក់​ថា​ ទៅ​ធ្វើ​កិច្ចការ​សាលា​ជាមួយ​មិត្តភ័ក្ដិ ដូចនេះ​​ការងារ​ដំបូង​របស់​ខ្ញុំ​ គឺត្រឹម​ជា​​អ្នក​ដើរ​ម៉ូដ​ប៉ុណ្ណោះ។ តែ​ក្រោយ​​មក​គាត់​ដឹង ក៏​​មិន​បាន​ឃាត់ឃាំង​អ្វី​ទៀត​ដែរ គ្រាន់តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​នោះ(សិល្បៈ) ភ្លេច​ការ​សិក្សា​ឡើយ។”

 

តារា​ម៉ូដែល​ប្រុស​រូបរាង​សង្ហារ ចន ច័ន្ទតារា គឺជា​ប្អូន​ប្រុស​តារា​ម៉ូដែល និង​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ  ចន ច័ន្ទលក្ខិណា។ លោក​ជា​និស្សិត​ច្បាប់​ជិត​បញ្ចប់​ថ្នាក់​អនុបណ្ឌិត តែ​ព្រោះ​លោក​ស្រលាញ់​ការងារ​មួយ​នេះ​ខ្លាំង​ពេក ទើប​លោក​ជម្នះ​ចិត្ត​ឈាន​ជើង​ចូលមក​ក្នុង​ពិភព​មួយ​នេះ​ដូច​បងស្រី។

 

 

ចន ច័ន្ទតារា ៖ត្បិត​ខ្ញុំ​បងស្រី​ជា​តារា​ល្បី តែ​ពេល​ចូល​សិល្បៈ​ដំបូង​គឺ​ខ្ញុំ​លួច​ចូល​ទេ!

 

កំលោះ​មាន​ប្រភព​ពី​ខេត្ត​សៀមរាប​ខាង​លើ​ បាន​បន្ថែម​ទៀត​ថា​ ឥឡូវ​ទាំង​ម៉ាក់ និង​បងស្រី​បាន​ជំរុញ​លើក​ទឹកចិត្ត​លោក តែ​ឲ្យ​ធ្វើ​ការងារ​សិល្បៈ​តែ​ពេល​ទំនេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ។ លោក​ក៏​មាន​មហិច្ឆតា​ចង់​ធ្វើ​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​បងស្រី​ដែរ។

 

 

បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​លោក​ចូល​សម្ដែង និង​ដើរ​ម៉ូដ​នេះ​៣​ឆ្នាំ ហើយ​រាល់ថ្ងៃ​នេះ​ កំពុងតែ​ខិតខំ​សិក្សា​ដើម្បី​ត្រៀម​ប្រឡង​​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច៕

 

 

អត្ថបទ៖ទ្រី រ៉ាវី