ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន

ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន

រូប​ផ្ទះ​មួយ​ខ្នង​ នៅ​ក្នុង​ទី​ក្រុង​ Yanti ខេត្ត​ Shandong ​ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​​​​​ចាប់​អារម្មណ៍​​ បន្ទាប់​ពី​ឃើញ​ថា​​ផ្ទះ​នោះ​​មាន​លក្ខណៈ​ដូច​ ជា​ទ្រុង​ដែក​។

 

ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន
 

តាម​សារព័ត៌មាន​​ចិន China Daily បាន​ឲ្យ​ដឹង​ថា ផ្ទះ​ខាង​លើ​​ បាន​ធ្វើ​ឡើង​​ដោយ​មាន​ភ្ជាប់​បំពង់​​ដែក​ ប្រវែង​បី​ម៉ែត្រ​ និង​កំណាត់​ដែក​ភ្ជាប់​​ជុំ​វិញ​​​​​​​​​។ ដោយ​ឡែក​ បង្អួច​នៅ​ខាង​ក្នុង​ផ្ទះ​ ​​​​​ក៏​ត្រូវ​បាន​ពាស​​កំណាត់​ដែក​ផង​ដែរ ដោយ​​​ម្ចាស់​​​ផ្ទះ​ មិន​​​បង្ហាញ​អត្តសញ្ញាណ​​​​ប្រាប់​ថា ធ្វើ​ឡើង​ក្នុង​គោល​​បំណង​​ការពារ​​ផ្ទះ​​ពី​ចោរ​​ចូល​លួច។

 

ទោះ​ជា​យ៉ាង​ណា គេ​បាន​ឃើញ​ថា ផ្ទះ​មួយ​ខ្នង​​ខាង​លើ​នោះ បាន​ធ្វើ​ឲ្យ​​​អ្នក​លេង​អ៊ីនធឺណិត​ជា​​​​ច្រើន​លើក​ឡើង​ថា ផ្ទះ​ខាង​លើ​ជា​ ផ្ទះ​ការពារ​ពី​​​ចោរ​​លួច​ល្អ​ជាង​គេ​បំផុត។ ផ្ទុយ​ទៅ​វិញ មតិ​​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ពី​ហានិភ័យ​​​​​របស់​ផ្ទះ​ខាង​លើ អាច​មាន​ការ​លំបាក​ប្រសិន​បើ​មាន​អគ្គីភ័យ​​កើត​ឡើង និង​មិន​ធានា​សុវត្ថិភាព​​ល្អ​​បាន​ទាំង​ស្រុង​ដែរ៕

ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន
ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន
 

ផ្ទះ​​ព័ទ្ធ​​​​​​​ដែក​ថែប​ ការពារ​​​ពី​ចោរ​លួច​ កំពុង​ល្បី​​លើ​អ៊ីនធឺណិត​ចិន

 

ចុចអាន៖ ចោរ​អស់​លក្ខណ៍​៤​នាក់​ ស៊យ​ធំ​ចូល​ប្លន់​​ប៉ះ​ចំ​ផ្ទះ​​​ប៉ូលិស​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ chinadaily, people daily​​​​​