​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

​ក្មេង​ស្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ ​​​កើតមក​​មាន​ជើង​​លៀន​ចេញ​ពី​​ក្រោយ​ខ្នង​ផ្សេង​​ទៀត ​​ដែល​គេ​គិត​ថា​ជា​រឿង​ដ៏​កម្រ​បំផុត​មួយ ​​​ពោល​​កុមារ ១លាន​នាក់ ​មាន​ម្នាក់​ប៉ុណ្ណោះ។

 

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

 

ក្មេង​ស្រី​នេះ​មាន​ឈ្មោះ Vasha Sena​ អាយុ ២​ឆ្នាំ រស់​នៅ​ទីក្រុង​ញូដេលី​ ដោយ​មាន​ជើង​​​ធម្មតា​ពីរ ​និង​​ទីបី​​​​ដុះ​ចេញ​​ពី​ចំហៀង​​​ខ្នង​​​ដ៏​ចម្លែក។ ​ក្រុម​លោក​វេជ្ជបណ្ឌិត ​នៅ​មន្ទីរពេទ្យ​ Govind Ballabh Pant ​​​ទីក្រុង​ញូដេលី ​​បាន​​កាត់​​ចេញ​​ជើង​ទី​បី​​​​​ ដោយ​ជោគជ័យ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។

 

បើ​តាម​​​ប្រធាន​គ្រូពេទ្យ​ដឹក​នាំ​​ការវះកាត់​លោក Daljit Singh និយាយ​ថា​​៖ “​កុមារ​​​នេះ ​បាន​កើត​ជំងឺ Polymedia ​ជា​ជំងឺ​ធ្វើ​ឲ្យ​មាន​ជើង​ច្រើន​។ ​​​វា​ជា​លក្ខខណ្ឌ​មួយ​ ​ដែល​មនុស្ស​ម្នាក់​​​កើត​​​មក​មាន​ដៃ​ជើង​ច្រើន​ជាង​បួន ​​ប៉ុន្តែ​ពួក​យើង​ពុំ​ដែល​ឃើញ​​ទេ រយៈ​ពេល ​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ”។ ចំពោះ​ករណី​ ​​Polymelia ខាង​លើ​ ​ខួរ​ឆ្អឹង​ខ្នង​បាន​វិវឌ្ឍ​​ទៅ​ជា​​អវយវៈ​មួយ​បន្ថែម​ទៀត។

 

​កុមារី Varsha ​បាន​កើត​នៅ​មន្ទីរ​ពេទ្យ​​ Bara Hindu Rao ​ទីក្រុង​ញូដេលី ​ក្នុង​ឆ្នាំ ២០១៤ ​​និង​ក្រោយ​មក​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Govind Ballabh Pant ​​ដើម្បី​វះកាត់​​ជើង​ទី​បី​ចេញ។

​ចំណែក​​ម្ដាយ​របស់​ក្មេង​​​ នាង​ Komal Sena អាយុ ២៤​ឆ្នាំ ​ប្រាប់​ថា​ក្រោយ​ពី​ឃើញ​​​កូន​​ទើប​កើត​ភ្លាម​​ នាង​​​​ខ្លាច​​ខ្លាំង​ណាស់ សឹង​តែ​មិន​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។ ពេល​នេះ​ស្ថាន​ភាព​​កុមារី​ វិល​មក​រក​ប្រក្រតី​វិញ​ហើយ៕

 

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

 

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

 

 

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

 

 

​ក្មេង​ស្រី​ឥណ្ឌា​មាន​​ជើង៣ ​ទទួល​ការ​វះកាត់​យ៉ាង​ជោគជ័យ

 

ចុចអាន៖ ​កូន​ស្រីអាយុ​៣ឆ្នាំ ចេះ​​មើល​ថែ​ម្ដាយ​ឈឺ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួលចិត្ត​

ចុចអាន៖ ​បុរស​ពិការ​ម្នាក់ វារ​ពេញ​ទីក្រុង​​​​កន្លះ​ឆ្នាំ ​ស្វែង​រក​​កូន​​​​តូច​​បាត់​ខ្លួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail