អ្នក​រត់​ម៉ូតូឌុប​ អង្គុយ​ចាំ​ម៉ូយ​យូរ ​ជូរ​មាត់ ប្រទះ​ក្មេង​ស្រី​ រើស​អេ​ត​ចាយ ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​ម្នាក់ ត្រូវ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ប្តឹង​សមត្ថកិច្ច​​ ប៉ុស្តិ៍​ជ្រោយចង្វា​ ឱ្យ​ចាប់ខ្លួន កាលពី​វេលា​ ម៉ោង​០៣​​​រសៀល​ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ បន្ទាប់​ជននោះ ធ្វើ​សកម្មភាព​ ល្បួង​កូនស្រី គាត់​​អាយុ​១៤​ឆ្នាំ​​ម្នាក់ ទៅ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ (​ប្រើ​ម្រាម​ដៃ​) បណ្តាល​ឱ្យ​​ រង​របួស​​ លើ​ប្រដាប់​ភេទ​ធ្ងន់ ។

ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ មាន សុផល អាយុ​៣៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ ​ផ្ទះ​លេខ​៧៧D, ផ្លូវ​វត្ត​ចាស់ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ ​មាន​អាយុ​១៤​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ និង​មាន​សតិ​មិន​គ្រប់ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​វេលា​ ម៉ោង​០៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៦ កុម្ភៈ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ កំពុង​ដើរ​រើស​អេ​ត​ចាយ ក៏​បាន​ប្រទះ​ជាមួយ ​ជនសង្ស័យ​ កំពុង​អង្គុយ​ចាំ​ដឹក​​ម៉ូយ ។ ពេល​នោះ​​ ជនសង្ស័យ​ឃើញ ក៏​បាន​ល្បួង​ក្មេង​ស្រី​នោះ ​ទៅ​ប្រទូស្ត​កេរ្តិ៍ខ្មាស ​នៅ​ចំណុចដើម​ស្រល់ ​មួយ​កន្លែង ​រហូត​បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ។ ដោយ​ក្មេង​ស្រី​ មានការ​ឈឺចាប់​ លើ​ប្រដាប់​ភេទ​ពេក ក៏​បាន​និយាយ​ប្រាប់​​ម្តាយ ទើប​រត់​មក​ប្តឹង​សមត្ថកិច្ច​ ឱ្យ​ចាប់ខ្លួន ​តែ​ម្តង ៕

អ្នក​រត់​ម៉ូតូឌុប​ អង្គុយ​ចាំ​ម៉ូយ​យូរ ​ជូរ​មាត់ ប្រទះ​ក្មេង​ស្រី​ រើស​អេ​ត​ចាយ ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ត្រូវ​ជាប់​ខ្នោះ
អ្នក​រត់​ម៉ូតូឌុប​ អង្គុយ​ចាំ​ម៉ូយ​យូរ ​ជូរ​មាត់ ប្រទះ​ក្មេង​ស្រី​ រើស​អេ​ត​ចាយ ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ត្រូវ​ជាប់​ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត