ស្មាតហ្វូន​តម្លៃ​៧​ដុល្លារ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​​បន្តិច​ទៀត​នេះ

ស្មាតហ្វូន​តម្លៃ​៧​ដុល្លារ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​​បន្តិច​ទៀត​នេះ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ Ringing Bells ​របស់​ប្រទេស​ឥណ្ឌា​បាន​​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រកាស​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថោក​ជាង​គេ​មិន​ធ្លាប់​មាន​ពី​មុន​មក។

 

ស្មាតហ្វូន​តម្លៃ​៧​ដុល្លារ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​​បន្តិច​ទៀត​នេះ

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ ស្មាតហ្វូន​នោះ​មាន​ឈ្មោះ​ថា​ Freedom 251 ដោយ​គ្រោង​នឹង​ដាក់​លក់​​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌាក្នុង​តម្លៃ​ក្រោម​​ ៥០០​រូពី​ (​ប្រមាណ​៧​ដុល្លារ)។ ទាក់​ទង​នឹង​លក្ខណៈ​សម្បត្តិ​នៃ​ទូរសព្ទ ​​ក្រុមហ៊ុន​មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​ជា​មុន​ឡើយ។ ប៉ុន្តែ​ជា​មួយ​នឹង​ពាក្យ​ថា​​ស្មាតហ្វូន​គេ​រំពឹង​ថា​វា​នឹង​មាន​បំពាក់​មុខងារ​សំខាន់ៗ​ដូច​ជា​ស្មាតហ្វូន​តម្លៃ​ថ្លៃ​នៅ​លើ​ទីផ្សារ​ដែរ។

 

ស្មាតហ្វូន​តម្លៃ​៧​ដុល្លារ​​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​​បន្តិច​ទៀត​នេះ

ស្មាតហ្វូន​ Smart 101 របស់​ Ringing Bells ដែល​មាន​ប្រព័ន្ធ​ 4G

 

កន្លង​មក​ក្រុមហ៊ុន​ Ringing Bells ធ្លាប់​បាន​ចេញ​លក់​ស្មាតហ្វូន​តម្លៃ​ថោក​ជាង​គេ​ដែល​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ 4G បាន​ និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.0 Lollipop ថែម​ទៀត​ផង​ ដោយ​មាន​តម្លៃ​ត្រឹម​ ៣០០០​រូពី (ប្រមាណ​៤៥​ដុល្លារ) ប៉ុណ្ណោះ។

 

​បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថោក​ជាង​គេ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​គឺ​មាន​​ចន្លោះ​ពី​ ១៥០០​រូពី​ (ប្រមាណ​២២​ដុល្លារ) ទៅ​ ២០០០​រូពី ​(ប្រមាណ​២៩​ដុល្លារ)។

 

គួរ​បញ្ជាក់​ទៀត​ថា​លោក​ Manohar Parrikkar រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ឥណ្ឌា​នឹង​ផ្ដល់​ជា​កិត្តិយស​ក្នុង​ការ​សម្ពោធ​ដាក់​លក់​ទូរសព្ទ​ Freedom 251 នៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​នេះ​ផ្ទាល់៕​​​​​​​​​

 

ចុច​អាន៖ វីដេអូ​លេច​​ធ្លាយ​បង្ហាញ​ថា​ Galaxy S7 & S7 Edge នឹង​មិន​ជ្រាប​ទឹក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable, IndianExpress​​​​​​