លោក Lee៖ Wefie ជាមួយ​សម្តេច ហ៊ុន សែន លោក Nguyen Tan Dung និង​ឧបនាយករដ្ឋមន្ត្រី​ឡាវ​

រូបថតហ្វេសប៊ុក លោក Lee Hsein Loong​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsein Loong តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានលើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​អាស៊ាន នា​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ នៅ Sunnylands រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។ នៅក្នុង​អាល់​ប៊ុ​ម​រូប Special ASEAN-US Leaders’ Summit លោក Lee បាន​បង្ហោះ​រូបថត Wefie (Selfie ដែលមាន​គ្នាច្រើន​) ជាមួយ​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន របស់​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី វៀតណាម លោក Nguyễn Tấn Dũng និង​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ លោក Thongloun Sisoulith​។​

​នៅក្នុង​រូបថត ដែល​លោក Lee សរសេរថា «​ថត​ដោយ​ខ្ញុំ​ផ្ទាល់​» (Photo by Me) គេ​សង្កេតឃើញ ឥស្សរជន​ទាំងអស់​សុទ្ធតែ​បញ្ចេញ​ស្នាមញញឹម ហើយ​អ្វីដែល​ពិសេស​នោះ ពលរដ្ឋ​វៀតណាម​មួយចំនួន​មានការ​រីករាយ​ដែល​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​សរសេរ​ឈ្មោះ​ថ្នាក់ដឹកនាំ​របស់ខ្លួន ត្រូវ​តួអក្សរ​របស់​វៀតណាម​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​