UN៖ ពលរដ្ឋភូមា នៅភាគខាងជើង ប្រមាណ ជាង ៣,០០០នាក់ បង្ខំចិត្តចាកចេញ ពីលំនៅដ្ឋាន បន្ទាប់ពីមានការ វាយប្រហារគ្នា

រ៉ងហ្គូន៖ បន្ទាប់ពីមានការ វាយប្រហារគ្នា រវាងក្រុមឧទ្ទាម និងកងយោធារដ្ឋាភិបាល នៅក្នុងប្រទេសភូមា ដែលស្ថិតនៅប៉ែកខាងជើង ប្រទេស បានញុំាងឲ្យពលរដ្ឋប្រមាណជាង ៣,០០០នាក់ បង្ខំចិត្តចាកចេញពី លំនៅដ្ឋានរបស់ពួកគេ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព ។ នេះបើតាមការលើកឡើងរបស់ អង្គការសហ ប្រជាជាតិ(UN) នៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងយ៉ាងដូច្នេះ ។

យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅចុងសប្តាហ៍កន្លងមក នេះការប្រទូសារ៉ាយគ្នារវាងក្រុមប្រឹក្សាស្តារសណ្តាប់ធ្នាប់រដ្ឋសាន ហៅកាត់ RCSS និងយោធាសេរីភាពជាតិ Ta'ang (TNLA) បានប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងជើង រដ្ឋ Shan ប្រទេសភូមា ។

លោក Mark Cutts ប្រធានសម្របសម្រួលទទួលបន្ទុកកិច្ចការមនុស្សធម៌ ប្រចាំនៅក្នុងប្រទេសភូមា បានថ្លែងថា "យើងបានទទួលរបាយការណ៍មួយថា មានពលរដ្ឋជាង៣,០០០នាក់ ដែលបានចាកចេញពីលំនៅដ្ឋាន កាលពីចុងសប្តាហ៍កន្លងទៅនេះ" ។

លោកបានថ្លែងថា ភាគច្រើនៃពលរដ្ឋទាំងនោះ ជាបុព្វជិត ដែលតម្រូវឲ្យមានការជួយដល់ពួកគេ ពីសំណាក់ ក្រុមសង្គ្រោះក្នុងតំបន់ និងកាកបាទក្រហម នៅក្នុងប្រទេសភូមា ។

ជុំរឿងរ៉ាវនេះដែរ លោកមិនបានបញ្ជាក់ច្បាស់ថា ជាក្រុមឧទ្ទាមដែលទទួលខុសត្រូវពីណានោះដែរ ៕