Huawei P9 នឹងបំពាក់ដោយ កាម៉េរ៉ាមុខ ក្រោយ ពីរៗ ឬ ?

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិត ស្មាតហ្វូនរបស់ចិន នៅថ្ងៃទី២១ ខែកុម្ភៈ នឹងបង្ហាញស្មាតហ្វូន ចុងក្រោយរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០១៦  នេះបើយោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ទន្ទឹមជាមួយនឹង ការកំណត់បង្ហាញផលិតផល ចុងក្រោយរបស់ Huawei ក៏លេចឭពាក្យ ចចាមអារាមថា ក្រុមហ៊ុននេះ នឹងផលិត PC កូនកាត់មួយ ដែលមានឈ្មោះថា Huawei Matebook  ប៉ុន្តែមុនការធ្លាយចេញ នូវ កុំព្យូទ័រនោះ ស្រាប់តែលេច ចេញមុននូវ ស្មាតហ្វូន P9  ដែលកំពុងមានការពិភាក្សា លើបញ្ហានេះ ។សម្រាប់ P9  នឹងបំពាក់ ដោយកាម៉េរ៉ា មុខនិងក្រោយ ពីរៗ  និងមានចំណុច ស្កែនម្រាមដៃផងដែរ ។

ក្នុងនោះ ក៏បានលើកឡើងថា Huawei P9 នឹងបំពាក់ដោយ បន្ទះឈីប Kirin 950 SoC អង្គចងចាំ ៤ជីហ្គាបាយ និង អេក្រង់៥.២អ៊ីញ  ។ បើទោះបីជា យ៉ាងនេះក្តី ព័ត៌មានពិតប្រាកដ ដែលប្រកាសដោយ ក្រុមហ៊ុន មិនទាន់ធ្លាយ ចេញនោះទេ?៕

Huawei P9 នឹងបំពាក់ដោយ កាម៉េរ៉ាមុខ ក្រោយ ពីរៗ ឬ ?

Huawei P9 នឹងបំពាក់ដោយ កាម៉េរ៉ាមុខ ក្រោយ ពីរៗ ឬ ?

  • Huawei P9 នឹងបំពាក់ដោយ កាម៉េរ៉ាមុខ ក្រោយ ពីរៗ ឬ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/02/17  Category:កីឡា
Tags: