ក្លឹប PSG យកឈ្នះក្លឹប Chelsea ក្នុងលទ្ធផល ២-១ ក្នុងក្របខណ្ឌ Champions League

ប៉ារីស៖ ក្នុងក្របខណ្ឌ Champions League ជុំ១៦ កាលពីរាត្រីយប់មិញនេះ ក្លឹបលីកកំពូលរបស់បារាំង បានយកឈ្នះ ក្លឹប តោខៀវ Chelsea ក្នុងលទ្ធផល ២-១ សម្រាប់ការជួបគ្នាក្នុងជើងទី១នេះ  នេះបើយោងតាម BBC ចុះផ្សាយ នៅថ្ងៃទី១៧ ខែគុម្ភៈ ឆ្នាំ២០១៦ ។

សម្រាប់គ្រាប់បាល់ PSG ដំបូងរកបាន ដោយកីឡាករ Zlatan Ibrahimovic   ដោយការស៊ុតហ្វ្រីហ្គិត  នៅនាទី៣៩ តែនៅនាទី៤៥ កីឡាករ  John Obi Mikel  ជួយឲ្យតោខៀវតាមស្មើ វិញ។

នៅនាទី៧៨ ម្ចាស់ផ្ទះ  PSG ក៏តាមយកឈ្នះវិញ រកគ្រាប់បាល់ដោយ កីឡាករ Edinson Cavani ដោយឈ្នះក្នុងលទ្ធផល ២- ១ សម្រាប់ជើងទី១ ។

លទ្ធផលនេះ មិនបានធ្វើឲ្យក្លឹប លីកកំពូលបារាំង អាចឈរជើងនឹងឡើយ ខណៈដែលជើងទី២ ត្រូវធ្វើដំណើរទៅកាន់ ទឹកដីតោខៀវ នាទីក្រុងឡុងដ៏នោះ ៕

ក្លឹប PSG យកឈ្នះក្លឹប Chelsea ក្នុងលទ្ធផល ២-១ ក្នុងក្របខណ្ឌ Champions League

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖