បង្ក្រាបបទល្មើស គ្រឿងញៀន ២ករណី នៅថ្ងៃទី១៦កុម្ភៈ ឃាតខ្លួនជនសង្ស័យ៥នាក់

ភ្នំពេញ៖ កម្លាំងនគរបាលជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានបង្ក្រាបបទល្មើស ជួញដូររក្សាទុក និងប្រើប្រាស់នូវគ្រឿងញៀន ចំនួន ២ករណី និងបានឃាតខ្លួនជនសង្ស័យបាន ៥នាក់។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បានបង្ក្រាបបទល្មើសជួញ ដូររក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់មនុស្ស ៥នាក់ (ប្រុស), វត្ថុតាង មានមេតំហ្វេតាមីន (ice) ៣,២ក្រាម ក្នុងនោះមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បង្រា្កបបាន ១ករណី ឃាត់ខ្លួន ២នាក់ មានមេតំហ្វេ តាមីន (ice) ៣,២ក្រាម និងខេត្តសៀមរាបបង្រា្កបបាន ១ករណី ដោយឃាត់ខ្លួនបានមនុស្សចំនួន ៣នាក់៕

បង្ក្រាបបទល្មើស គ្រឿងញៀន ២ករណី នៅថ្ងៃទី១៦កុម្ភៈ ឃាតខ្លួនជនសង្ស័យ៥នាក់