​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង រថយន្ត​ឡិច​ស៊ី​ស​ ត្រូវហ៊ី​យ៉ាន់​ដាយស្រឿសរសៃទាំងថ្ងៃ

Doliprane TVC

​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យន់​ដាយ​ដឹក​ឥដ្ឋ​មួយគ្រឿង​បើកបរ​ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បាន​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ពីក្រោយ និង ខ្ទាត​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស ៤៧០ មួយគ្រឿង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​មិន​បណ្តាលឱ្យ​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់ ។

​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង រថយន្ត​ឡិច​ស៊ី​ស​ ត្រូវហ៊ី​យ៉ាន់​ដាយស្រឿសរសៃទាំងថ្ងៃ

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៤៥ នាទី​រសៀល ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៤៨៤ កែង​ផ្លូវ​លេខ ៩៧ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

ក្រោយពេល​កើតហេតុ ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ក៏បាន​ចុះមក​ធ្វើការ​វាស់វែង​រក​ខុសត្រូវ​ទើប​អូស​យកទៅ​ចត​ទុក​លើ​ចិញ្ចើមផ្លូវ​ទុកឱ្យ​ ភាគី​ទាំង ៣ ធ្វើការ​ដោះស្រាយ​គ្នា ដើម្បីបញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនបាន​បង្កឱ្យមាន​មនុស្ស​ណា​ម្នាក់រងគ្រោះថ្នាក់​នោះ ៕

 ភី ផល​