ឆ្នាំ២០១៥ កម្ពុជាផ្តល់ សេវាមុខរបរ និងការងារ ជូនពលរដ្ឋ ជិត១០ម៉ឺននាក់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ បានផ្តល់សេវាមុខរបរ និងការងារ ជូនប្រជាពលរដ្ឋចំនួនជិត ១០ម៉ឺននាក់ (ស្ត្រីជាង ៦ម៉ឺននាក់)។

 យោងតាមរបាយការណ៍បូក សរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារអនុត្តន៍ឆ្នាំ២០១៦ របស់ ក្រសួងការងារ បានឲ្យដឹងថា ការងារអភិវឌ្ឍន៍មុខរបរ និងការងារ ក្នុងឆ្នាំ២០១៥ ក្រសួងសម្រេចបាន ដោយ ការផ្តល់សេវាមុខរបរ និងការងារជូនប្រជាពលរដ្ឋទទួលបានការងារថ្មីចំនួន ៩៩.៧០៨នាក់ (ស្ត្រី ៦៦.៥០៨ នាក់) ក្នុងនោះក្នុងប្រទេសចំនួន ៧៣.៤០៨នាក់ (ស្ត្រី ៥៦.៥៣០នាក់) និងក្រៅប្រទេសចំនួន ២៦.៣០០នាក់ (ស្ត្រី ៩.៩៧៨នាក់)។

ការងារ ដែលផ្តល់ជូនទៅក្រៅប្រទេសរួមមាន ទៅប្រទេសថៃចំនួន ១៦.១៦៣នាក់ (ស្ត្រី ៥៣៧នាក់), កូរ៉េខាង ត្បូង ៧.៨៣២នាក់ (ស្ត្រី ១.៨៤២នាក់), ជប៉ុន ១.៣៩៩នាក់ (ស្ត្រី ៩១៥នាក់), ម៉ាឡេស៊ី ៨០៧នាក់ (ស្ត្រី ៥៨៥នាក់) និងសិង្ហបុរី ៩៩នាក់ (ស្ត្រីទាំអស)។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៥ ប្រជាពលរដ្ឋទទួលការងារថ្មីបានចំនួន ៥១៨.៨៤៧នាក់ (ស្ត្រី ៣០០.៦០៣នាក់) ក្នុងនោះ ក្នុងប្រទេសចំនួន ៣២១.៨៨៩នាក់ (ស្ត្រី ២១៣.៦២៣នាក់) និងក្រៅប្រទេសចំនួន ១៩៦.៩៥៨នាក់ (ស្ត្រី ៨៦.៤៩៩នាក់) ដោយក្នុងនោះទៅប្រទេសថៃចំនួន ១១១.៣០៦នាក់ (៤២.៨២២នាក់), កូរ៉េខាងត្បូង ៤៤.៣៣០នាក់ (ស្ត្រី ៨.៣៨៤នាក់), ជប៉ុន ២.២៨៨នាក់ (ស្ត្រី ១.៣៩៦នាក់), ម៉ាឡេស៊ី ៣៨.៦៣៣នាក់ (ស្ត្រី ៣៣.៩៧៧នាក់), និងប្រទេសសិង្ហបុរី ៤០១នាក់ (ស្ត្រីទាំងអស់)៕

ឆ្នាំ២០១៥ កម្ពុជាផ្តល់ សេវាមុខរបរ និងការងារ ជូនពលរដ្ឋ ជិត១០ម៉ឺននាក់