តោះ​បោះ​ឆ្នោត​អត្តពលិក​ឆ្នើម​ ម៉ោង​១២​​យប់​នេះ​​ចប់​ហើយ​

តោះ​បោះ​ឆ្នោត​អត្តពលិក​ឆ្នើម​ ម៉ោង​១២​​យប់​នេះ​​ចប់​ហើយ​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​ (Cambodia Sports Award) នឹង​ត្រូវ​បញ្ចប់​វេលា​ម៉ោង​១២​យប់​ ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​នេះ​ហើយ​​ដើម្បី​​ស្វែង​រក​ជយលាភី​អត្តពលិក​ឆ្នើម​ចំនួន​៨​រូប​ប្រចាំ​ឆ្នាំ​​២០១៥។

 

តើ​អ្នក​គាំទ្រ​កីឡា​កម្ពុជា​ចង់​លោក​គ្រូ​បង្វឹក​ណា​ក្លាយ​ជា​គ្រូ​បង្វឹក​ឆ្នើម​? តើ​ចង់​ឲ្យ​កីឡាករ​ ឬ​កីឡា​ការិនី​រូប​ណា​ក្លាយ​ជា​អត្តពលិក​​ប្រជា​ប្រិយ​? តើ​​ចង់​ឲ្យ​​រូប​ណា​ក្លាយ​ជា​រូប​ថត​កីឡា​ល្អ​បំផុត​? តើ​ចង់​ឲ្យ​​អត្ថបទ​ព័ត៌មាន​កីឡា​ណា​ល្អ​​បំផុត? សូម​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា​​ឲ្យ​បាន​ទាន់​ពេល​ ព្រោះ​ពេល​វេលា​នឹង​បញ្ចប់​យប់​នេះ​ហើយ។

 

ដើម្បី​ចូល​ទៅ​​បោះ​ឆ្នោត​​​បាន​ សូម​អ្នក​ចុច​លើ​ Cambodia Sports Award។ ពេល​ឃើញ​ផ្ទាំង​កម្មវិធី​ទាំង​មូល​ អ្នក​ត្រូវ​​​​​​ចុច​៖

១. «ចុច​ចូល​ដើម្បី​បោះ​ឆ្នោត​ឥឡូវ​នេះ»​ដើម្បី​បញ្ជាក់​ពី​ការ​ Log in ក្នុង​គណនី​ Facebook របស់​អ្នក​។
២. បន្ទាប់​មក​ ជ្រើស​រើស​ផ្នែក​ពាន​​ណាមួយ​​ដើម្បី​ជ្រើស​រើស​បេក្ខភាព​ដែល​លោក​អ្នក​ ចង់​បោះ​ឆ្នោត​ជូន តាម​រយៈ​​ការ​ចុច Like (រូប​បេះ​ដូង)។ បញ្ជាក់៖ គណនី​ Facebook​ មួយ​ ចុច​ Like បាន​តែ​ម្តងគត់​។

 

សូម​បញ្ជាក់​ថា ពាន​រង្វាន់​៤​ផ្នែក​​គឺ​ អត្តពលិក​ប្រជា​ប្រិយ​ និង​គ្រូ​បង្វឹក​ឆ្នើម​​ ពឹង​ផ្អែក​លើ​លទ្ធផល​បោះ​ឆ្នោត។ ចំណែក​ពាន​អត្ថបទ​​កីឡា​ និង​រូប​ថត​កីឡា​​ផ្អែក​លើ​ការ​សម្រេច​របស់​គណៈ​កម្មការ​របស់​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា។ ប៉ុន្តែ​ពាន​កីឡាករ​ឆ្នើម កីឡា​ការិនី​ឆ្នើម កីឡាករ​ពិការ​ឆ្នើម​ និង​កីឡា​ការិនី​ពិការ​ឆ្នើម​​មាន​បេក្ខភាព​តែ​ម្នាក់​ៗ​គត់​ដែល​គ្មាន​ដៃ​គូ​ប្រកួត​ប្រជែង​ឡើយ។​

 

កម្មវិធី​​ Cambodia Sports Award​ នេះ​​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​​ដៃ​គូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​​ដោយ​ Sabay៕

 

តោះ​បោះ​ឆ្នោត​អត្តពលិក​ឆ្នើម​ ម៉ោង​១២​​យប់​នេះ​​ចប់​ហើយ​

អត្ថបទ៖ ជាន ចាន់រ៉ា​