ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា មុននេះ​មាន​ការ​​ភ្ញាក់ផ្អើល​​មួយ ខណៈ​កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើ​ការ​​ដេញ​​​​ចាប់​ជនសង្ស័យ​ម្នាក់ ​ស្ថិត​នៅ​ម្តុំ​មុខ​ផ្លូវ​ចូល​ទី​លាន​ត្រួតពិនិត្យ​ទំនិញ​របស់​​កា​រិ​ល័យ​គយ ​​ក្នុងភូមិ​ប៉ោយប៉ែត ​​សង្កាត់​ប៉ោយ​ប៉ែ​ត​​វេលា​​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ​។ ជនសង្ស័យ​មិន​ត្រូវ​​បាន​គេ​ប្រាប់​អត្តសញ្ញាណ​ទេ​ ដោយឃើញ​​កម្លាំង​​បាន​​រុញ​បញ្ចូល​​ក្នុង​រថយន្ត​មួយ​គ្រឿង​ភ្លាម​ៗ ដឹក​ចេញ​ទៅ​បាត់ ​។  ​ក្នុងនោះ​ក្របួច​បាន​ទាំង​ម៉ូតូ​ស៊េររី​ទំនើប​មួយ​គ្រឿង​ទៀតផង​ ​។

ប្រភព​​ពី​អាវុធហត្ថ​ម្នាក់​ថា​ ករណី​ខាងលើ​នេះ គឺ​ពាក់ព័ន្ធ​ពីបទ​ឆក់​ទូរស័ព្ទដៃ​​កាលពី​យប់​ថ្ងៃ​ទី​១៦ ​កុម្ភៈ ​ហើយ​​ការ​​​ចាប់ខ្លួន​ជន​សង្ស័យ​​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​​ជន​រង​គ្រោះ​ ។