​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឃាត់ខ្លួន​មនុស្ស​៧​នាក់

​សៀមរាប: នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តសៀមរាប សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង និង​ស្រុក​ប្រាសាទបាគង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រៀង​ញៀន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៧​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួនធំ​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន គឺធ្វើឡើង​នៅ​ថ្ងៃទី​១២​កុម្ភៈ ស្ថិតនៅ​ស្រុក​ជីក្រែង និង​ស្រុក​ប្រាសាទបាគង ។ វត្ថុតាង​ដែល​ដកហូត ក្នុង​ប្រតិបត្តិការ​នោះ រួមមាន ដែល​កេះ​ហ្គាស​ច្នៃ​ជក់​ថ្នាំញៀន ចំនួន​២ ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ សៀមរាប 1T  7220  និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៤ ឡើង​តែម ២០១២ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A 3964 ។​
​    ​
​លោក អ៊ុំ សា​អាត បាន​បន្តថា ជនសង្ស័យ​ទាំង​៧​នាក់ ដែលជា​បុរស​ទាំងអស់ រួមមាន ទី​១,​ឈ្មោះ លាង ប៊ុន​ហុង  អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​ចិញ្ចឹម​មាន់ មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​, ទី​២, ឈ្មោះ វុន វិ​ន អាយុ​១៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ មាន​ទីលំនៅ​ភូមិ​កញ្ជរ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​, ទី​៣,​ឈ្មោះ តិ​ត ប៉ិ​ប  អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​, ទី​៤, ឈ្មោះ ឆើត សំបូរ  អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ព័ន្ធភាព មាន​ទៅ​លំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​, ទី​៥,​ឈ្មោះ រិត សារ៉ាក់ អាយុ​២០​ឆ្នាំ  ជា​សិស្ស មាន​ទីលំនៅ​ភូមិ ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​, ទី​៦,​ឈ្មោះ ជិន ជុន  អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង និង​ទី​៧.​ឈ្មោះ សៀម ប្រាក់ អាយុ​២៧​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ មាន​ទីលំនៅ​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ត សៀមរាប​។​
​    ​
​ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការខេត្ត​សៀម រាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕V/S