សាម​សុង​បង្ហាញ​ផលិតផល​ទំនើបៗ​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អា​សុ​ី​អាគ្នេយ៍​2016

: ​ក្រុមហ៊ុន​សាម​សុង​បានដាក់​បង្ហាញ​នូវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាច្រើន​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​2016​ក្នុ្​ង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​សុ​ី​។​ផលិតផល​ដែល​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេ​ាះ​រួមមាន​៖​ទូរទស្សន៍​SUHD​ស៊េរី​ថ្មី​ម៉ា​សុ​ី​ន​បោក​សម្លៀកបំពាក់​ដែល​រចនា​ថ្មី​និង​ទូរ​ទឹកកក​ដែល​ប្រើ​អុ​ី​ធឺ​ណែ​ត​ជាដើម​។​

​លោក ឆែ​សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា​ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​េ​នាះ​បាន​ឲ្យ​ដឹងថា​៖«​យើង​តែងតែ​យកចិត្តទុកដាក់​ចំ​ពេ​ាះ​អ្វី​ដែលជា​តម្រូវការ​រប​ស់​អតិថិជន​ហើយ​ខិតខំ​បំពេញ​តម្រូវការ​ទាំង​នេ​ាះ​ជាមួយ​ផលិតផល​ថ្មីៗ​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​ដោយ​អ្នកឯកទេស​ជំនាញៗ​ជាច្រើន​នាក់​។​ឆ្នាំនេះ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​យើង​មាន​ផលិតផល​ថ្មីៗ​ជាច្រើន​ទៀត​ដែល​អាចជួយ​សម្រួល​ដល់​ការងារ​ប្រចាំថ្ងៃ​របស់លោក​អ្នកផង​ដែរ​។​»

​ទូរទស្សន៍​សាម​សុង​SUHD​ស៊េ​ថ្មី​អាច​ឲ្យ​អ្នកទស្សនា​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ទេ​ាះ​ជា​នៅ​កន្លែង​ដែលមាន​ពន្លឺ​ភ្លឺ​ចិ​ញែ្ច​ង​ចិ​ញ្ចា​ញ​ជាមួយនឹង​អេក្រង់​កោង​គ្មាន​គែម​ដែលជា​របកគំហើញ​ថ្មី​។​បច្ចេកវិទ្យា​Tizen operating system (OS)​របស់​ទូរទស្សន៍​មួយ​នេះ​អាច​ឲ្យ​លោកអ្នក​មើល​ទូរទស្សន៍​លេង​ហ្គេម​ប្រើ​អី​ុ​ន​ធឺ​ណែ​ត​និង​ប្រើ​កម្មវិធី​ជាច្រើន​ទៀត​តាមរយៈ​តេ​លេប​ញ្ជា​ឬក៏​ទូរស័ព្ទដៃ​ជាដើម​។​

​ចំណែកឯ​ម៉ា​សុ​ី​ន​បោក​សម្លៀកបំពាក់​AddWash​អាច​ឲ្យ​លោកអ្នក​ដាក់​បន្ថែម​សម្លៀកបំពាក​ពេលណា​ក៏បាន​ដោយ​មិនបាច់​ចាក់ទឹក​ចេញ​ដើម្បី​បើកទ្វារ​នេ​ាះ​ឡើយ​។​លើសពីនេះ​ទៀត​លោកអ្នក​ក៏​អាចដាក់​សម្លៀកបំពាក់​ដែល​បោក​សាប៊ូ​ហើយ​ចូលទៅក្នុង​ម៉ា​សុ​ី​ន​ដើម្បី​លាង​សម្អាត​ផងដែរ​។​ម្យ៉ាងទៀត​លោកអ្នក​ក៏​អាចដាក់​ទឹក​ក្រអូប​ចូលក្នុង​ម៉ា​សុ​ី​ន​បាន​គ្រប់ពេល​ទេ​ាះ​ជា​ម៉ា​សុ​ី​ន​កំពុង​ដំណើរ​ក៏ដោយ​។​

​របក​គំ​ហើយ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​សាម​សុង​នេ​ាះ​គឺជា​ទូរ​ទឹកកក​ភ្ជាប់​អុ​ី​ន​ធឺ​ណែ​ត​បាន​សម្រាប់​ប្រើប្រាស់​នៅក្នុង​គ្រួសារ​។​ទូរ​ទឹកកក​នេះ​មាន​ឈ្មេ​ាះ​ថា​Family Hub​។​វា​មានភ្ជាប់​មកជា​មួយ​នូវ​អេក្រង់​ទូរទស្សន៍​ទំហំ 21,5 អុ​ី​ង​នៅជាប់​នឹង​ផ្នែក​ខាងក្រៅ​នៃ​ទ្វារ​ដែល​លោកអ្នក​អាច​ចែករំលែក​រូបភាព​ស្អាត​កំណត់ហេតុ​និង​កាលវិភាគ​ជាដើម​ជាមួយនិង​អ្នក​ដ៏​ទៃ​បាន​យ៉ាង​ងាយ​។​លើសពីនេះទៅទៀត​លោកអ្នក​ក៏​អាច​ពិនិត្យ​មើលថា​មាន​អ្វីខ្លះ​នៅក្នុង​ទូរ​ទឹកកក​ទេ​ាះ​ជា​លោកអ្នក​មិន​នៅផ្ទះ​ក៏ដោយ​។​លោកអ្នក​គ្រាន់​មើល​តាម​ទូរស័ព្ទដៃ​របស់លោក​អ្នក​ជាការ​ស្រេច​។​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ដែល​លោក​អ្ន្​ក​អាច​ប្រើ​ជាមួយ​ទូរ​ទឹកកក​មួយ​នេះ​បាន​។​

​ក្រៅពី​ផលិតផល​ទាំងនេះ​សាម​សុង​ក៏មាន​ដាក់​បង្ហាញ​ផលិត​ជាច្រើន​ទៀត​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​2016​ក្នុងប្រទេស​ម៉ា​ឡេ​សុ​ី​។​សម្រាប់​អតិថិជន​នៅក្នុង​ប្រទេស​ក​ម្ព​ជា​លោក​អ្នកនឹង​អាច​ជាវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ​នាពេល​ឆាប់ៗ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://news.samsung.com/global/samsung-electronics-unveils-transformative-innovations-for-smarter-living-at-the-southeast-asia-forum-2016

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

សាម​សុង​បង្ហាញ​ផលិតផល​ទំនើបៗ​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អា​សុ​ី​អាគ្នេយ៍​2016

សាម​សុង​បង្ហាញ​ផលិតផល​ទំនើបៗ​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អា​សុ​ី​អាគ្នេយ៍​2016

សាម​សុង​បង្ហាញ​ផលិតផល​ទំនើបៗ​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អា​សុ​ី​អាគ្នេយ៍​2016

សាម​សុង​បង្ហាញ​ផលិតផល​ទំនើបៗ​នៅក្នុង​កម្មវិធី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​អា​សុ​ី​អាគ្នេយ៍​2016