​ម្តាយ​នាំ​កូនស្រី មកលេង​ទឹក លង់ទឹក​ជ្រោះ​ស្លាប់ នៅ​កំពង់​សិលា​

ព្រះសីហនុ: ម្តាយ​នាំ​កូនស្រីដែលមាន​អាយុ​១២​ឆ្នាំ មកលេង​ទឹកអោយ​សប្បាយ​ម្តង តែ​បែរជា​នាំ​កូនស្រីអោយមក​លង់ទឹក​ជ្រោះ​ស្លាប់ នៅ​រមណីយដ្ឋានថ្ម​រូង ស្ថិតក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ នៅ​សៀ​ល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។
​ការសប្បាយបានក្លាយ​ទៅជា​ទុក្ខ ដ៏​សោកសង្រេង របស់​អាណាព្យាបាល ត្រូវ​បាត់បង់​កូន​ជាទី​ស្រឡាញ់តែមួយ​ប៉ប្រិច​ភ្នែក ។​

​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាលឃុំ​អូរ​បាក់រទេះ ដែល​ប្រចាំការ នៅ​រមណីយដ្ឋាន​ថ្ម​រូង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ ឈ្មោះ ឡុ​ច ដា​វីន អាយុ​១២​ឆ្នាំ រស់នៅ ក្នុងភូមិ​ក្រ​បៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព  តក្កវិត ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ មិនអាច​សង្គ្រោះ​ជីវិត​កុមារី រូបនោះ​បានទេ ដោយសារតែ នាង​បាន​ដាច់ខ្យល់​ស្លាប់ មុនពេល​បញ្ជូន​មកដល់ មណ្ឌល​សុខភាព​ទៅទៀត​។​

​ជាមួយគ្នានេះ អាជ្ញាធរ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ សូម​អំពាវនាវ ដល់​បងប្អូន ជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង ចូលមក​កំសាន្ត​កាយ នៅ​រមណីយដ្ឋាន ទឹកជ្រោះ ថ្ម​រូង មេត្តា​កុំ​ធ្វេសប្រហែស បណ្តោយ​កូនចៅ​តូចៗ ឲ្យ​លេង​ទឹក ដោយ​ម្នាក់ឯង ជៀសវាង​មាន​គ្រោះថ្នាក់ ជាយថាហេតុ ៕V​/S

​ម្តាយ​នាំ​កូនស្រី មកលេង​ទឹក លង់ទឹក​ជ្រោះ​ស្លាប់ នៅ​កំពង់​សិលា​