ទាហាន​ចិន និង​អាមេរិក មក​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​នៅលើ​សមុទ្រ​កម្ពុជា​

ភ្នំពេញ: កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​យោធា​ចា​រ្យ​សហរដ្ឋអាមេរិក ធ្វើការ​​ហ្វឹកហ្វឺន​ជាមួយ​យោធា​ចា​រ្យ​សហ​រដ្ឋ​អាមេរិក នៅ​តំបន់​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែលមាន​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦  ឧ​ត្ត​មនា​វី​ត្រី ឯក សំអាន មេបញ្ជាការរង ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បានអនុញ្ញាត​ឱ្យ ក្រុម​បញ្ជាការដ្ឋាន​ជាតិ កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​យោធា​ចា​រ្យ​សហរដ្ឋអាមេរិក​ចូលជួប និង​ទទួល​ការស្នើ យក​កន្លែង​ដាក់​អូប័រ​ចុះ​ទឹក​នៅ​ទីបញ្ជាការ​ជួរមុខ សម្រាប់ធ្វើ​ការហ្វឹកហ្វឺន​ជាមួយ​យោធា​ចា​រ្យ​សហរដ្ឋអាមេរិក របស់​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ដែលមាន​រយៈពេល​៨​ថ្ងៃ ពីថ្ងៃ​ទី​១៧ ដល់ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ចំណែក​កងទ័ពជើងទឹក នៃ​កង​យោធ​​ពល​ខេមរភូមិន្ទ និង​កងទ័ពជើងទឹករំដោះប្រជាជន​ចិន នឹងធ្វើ​លំ​ហាត់ ហ្វឹកហ្វឺន​រួមគ្នា​លើ​វិញ្ញាសា​មួយ​
​ចំនួន ក្នុង​តំបន់​សមុទ្រ​ខេត្ត​ព្រះសីហនុ ពី​ចន្លោះ​កោះតាង កោះរ៉ុង​សន្លឹម និង​កោះ​ឬ​ស្សី នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​នាវា​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក្នុង​ដំណើរ​មក​ធ្វើ​​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២២ ដល់ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​៕​

ទាហាន​ចិន និង​អាមេរិក មក​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​នៅលើ​សមុទ្រ​កម្ពុជា​