ម៉ូតូ​បុក​រថយន្ត របួសធ្ងន់​ស្រាល​៣​នាក់ ក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ: មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និងរថយន្តបុក​គ្នា​កាលពី​វេលា​ម៉ោង​​ប្រមាណ​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច ខាងលិច​ក្លោងទ្វារ​វត្តភ្នំ​ជញ្ជាំងប្រមាណ​២០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ​ហុង​ហឿន  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជា​អ្នកបើកបរម៉ូតូ​បាន​រងរបួស​ធ្ងន់ រស់នៅ​ក្នុងភូមិ​និមិត្ត​៤ សង្កាត់​និ​ត​មិត្ត ក្រុង​ប៉ោយប៉ែត។ ចំណែក​អ្នករួមដំណើរ​២​នាក់​ដែល​រងរបួស​ស្រាល​នោះ​រួមមាន ទី​១​ឈ្មោះគោ​សុខ​វ​ទ្ធី ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​គោក​ធ្នង់ ឃុំ​ភ្នំ​ធំ ស្រុក​មង្គល​បូរីខេត្តបន្ទាយមានជ័យ និង​២​ឈ្មោះ  ហៀ​ង​វិសុទ្ធ  ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិភ្នំ​ឆ្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ យុវជន​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា សេ​១២៥​ជ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  បន្ទាយមានជ័យ1M -7682 ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​ជាមួយរថយន្ត​មួយគ្រឿង ម៉ាក​TOYOTA  ហ្វ​រី​ន័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ2J-8451 ដោយ​ជិះ​ពីក្រោយ​រថយន្ត​លុះ​មកដល់​ចំ​ណុ ច​កើតហេតុ​ខាងលើរថយន្ត​ក៏បាន​បត់​ឆ្វេង​ឆ្លងថ្នល់​មក​ទិស​ខាងត្បូង​ពេលនោះ​ធ្វើអោយ​ម៉ូតូ​ចាប់ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ចង្កូត​បុក​ខាងមុខ​ផ្នែក​ថ្ពាល់​ខាងឆ្វេង​រថយន្ត​បណ្តាលអោយម៉ូតូ​ដួល រងរបួស​ធ្ងន់​អ្នកបើក​ម៉ូតូ និង​២​នាក់​ផ្សេងទៀត​រួម​ដំណើរ​បានរងរបួស​ស្រាល​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត ឃើញ​សភាព​មិន​ស្រួល បាន​ចុះ​គេចខ្លួនបាត់។ ចំណែក​មធ្យោបាយ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុកក្រោយពី​វាស់វែង​រួច រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។ រីឯ​ជនរងគ្រោះ​ត្រូវ បានបញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​​ខេត្ត​៕

ម៉ូតូ​បុក​រថយន្ត របួសធ្ងន់​ស្រាល​៣​នាក់ ក្រុង​សិរីសោភ័ណ