Tony Jaa សង្ឃឹម​រឿង​ថ្មី​នឹង​ផ្ទុះ​ បន្ទាប់​ពី​ចាប់​ដៃ​ជាមួយ​ កុំកុំ​លើក​ដំបូង

Tony Jaa សង្ឃឹម​រឿង​ថ្មី​នឹង​ផ្ទុះ​ បន្ទាប់​ពី​ចាប់​ដៃ​ជាមួយ​ កុំកុំ​លើក​ដំបូង

នា​ពេល​ថ្មី​ តាម​ការ​ឲ្យ​ដឹង​ពី Yahoo ​ តារា​សម្ដែង​ក្បាច់​គុន​ហុងកុង Donnie Yen នឹង​ត្រូវ​ចូល​ខ្លួន​មក​ជំនួស​តារា​ចិន Jet Li ក្នុង​ខ្សែភាពយន្ត​ហូលីវូដ “xXx3” ប៉ុន្តែ​ចំពោះ​បញ្ហា​នេះ អ្នក​ដឹក​នាំ​រឿង​មួយ​នេះ​មិន​បាន​បញ្ជាក់​ហេតុ​ផល​នៃ​ការ​ចាកចេញ​របស់ Li ​នោះ​ទេ។

 

Tony Jaa សង្ឃឹម​រឿង​ថ្មី​នឹង​ផ្ទុះ​ បន្ទាប់​ពី​ចាប់​ដៃ​ជាមួយ​ កុំកុំ​លើក​ដំបូង

 

យ៉ាងណាក្ដី នៅ​ប៉ុន្មាន​ម៉ោង​មុន​ តារា​ក្បាច់​គុន​ថៃ Tony Jaa ​បាន​បង្ហោះ​រូប​១​សន្លឹក​ជា​មួយ​​ កុំកុំ​ ដោយ​ទឹក​​មុខ​រីករាយ​​និង​បង្ហាញ​ស្នាម​សាក់​រូប​ខ្លា​ដ៏​ធំ​នៅ​ដៃ​ខាង​ស្ដាំ។ អម​ជាមួយ​រូប Tony បាន​សរសេរ​ភ្ជាប់​បញ្ជក់​ក្ដី​សង្ឃឹម​ថា៖”លើ​កដំបូង​ដែល​បាន​​ធ្វើ​ការ​ជាមួយ Donnie Yen ហើយ​វា​ប្រាកដ​ជា​ផ្ទុះ​​។ xXx3 The Return of Xander Cage”។

 

ខ្សែភាពយន្ត​ប្រភេទ​រឿង​ស៊ើបអង្កេត​បាញ់​ប្រហារ “xXx3: The Return of Xander Cage” នេះ​មាន​ការ​ចូលរួម​ពី​តារា​ក្រៅ​ស្រុក​ជា​ច្រើន​​ដូច​ជា ហុងកុង ថៃ​​និង​ឥណ្ឌា ក្នុង​នោះ​ក៏​មាន​តារា​ល្បី​អាមេរិក Vin Diesel ផង​ដែរ៕

 

Tony Jaa សង្ឃឹម​រឿង​ថ្មី​នឹង​ផ្ទុះ​ បន្ទាប់​ពី​ចាប់​ដៃ​ជាមួយ​ កុំកុំ​លើក​ដំបូង

 

ចុចអាន៖កុំកុំ ​នឹង​ជំនួស ​លី លានជា ​ក្នុង​រឿង XXX3

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Tony Jaa Official
​​​​